ប្រេស៊ីលប្រកាសកាន់មរណៈទុក្ខថ្នាក់ជាតិរយៈពេល ៣ ថ្ងៃដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធ "ស្តេចបាល់ទាត់" Pele

(VOVWORLD) - ប្រធានាធិបតិប្រេស៊ីល លោក Jair Bolsonaro កាលពីថ្ងៃទី២៩ ខែធ្នូ បាន ប្រកាសថា ប្រទេសនេះនឹងប្រារព្ធពិធីកាន់មរណៈទុក្ខថ្នាក់ជាតិរយៈពេល ៣ ថ្ងៃ ដើម្បី រំលឹកដល់រឿងព្រេងបាល់ទាត់ Pele ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៩ ធ្នូ ក្នុងជន្មាយុ ៨២ ឆ្នាំក្រោយរយៈពេលមួយប្រយុទ្ធនឹងជំងឺមហារីក។

ក្នុងពេលជាមួយគ្នានោះ នៅរដ្ឋ Sao Paulo ជាកន្លែងដែលលោក Pele បានចាប់ ផ្តើមអាជីពរបស់ខ្លួន អាជ្ញាធរមូលដ្ឋានក៏បានសម្រេចចិត្តកាន់ទុក្ខ "ស្តេចបាល់ទាត់" ក្នុងរយៈពេល ៧ ថ្ងៃ ដើម្បីលើកតម្កើងរាល់ការរួមវិភាគទានរបស់លោក Pele ចំពោះ បាល់ទាត់ប្រេស៊ីល។
តាមការគ្រោងទុក ពិធីគោរពវិញ្ញាណក្ខន្ធកីឡាករបាល់ទាត់ដ៏មហិមារបំផុតក្នុងប្រវត្តិសាស្ត្រប្រេស៊ីល នឹងត្រូវបានរៀបចំឡើងនៅថ្ងៃទី ២ ខែមករា នៅពហុកីឡដ្ឋាន Vila Belmiro ដែលជាកីឡាដ្ឋានផ្ទះរបស់ក្លឹប Santos។ កីឡដ្ឋាននឹងបើកទ្វារឲ្យអ្នកគាំទ្រទាំងអស់ចូលគោរពវិញ្ញាណក្ខ័ន្ធ "ស្ដេចបាល់ទាត់"។ ពិធីបញ្ចុះសពរបស់លោក Pele នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣ ខែមករា នៅឈាបនដ្ឋាន Ecumenical Necropolis ក្នុងទីក្រុង Santos៕

ប្រតិកម្មទៅវិញ

ផ្សេងៗ