ប្រេស៊ីលមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

ប្រេស៊ីលមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម - ảnh 1
ប្រធានាធិបតីលោក Michel Temer ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត Do Ba Khoa បន្ទាប់ពីពិធីជូនសារតាំង (រូបថត៖TTXVN)

(VOVworld) - នាថ្ងៃទី១៩ មករា នៅរដ្ឋធានី Brasilia ឯកអគ្គរដ្ឋទូតវៀតណាម
ប្រចាំនៅប្រេស៊ីល Do Ba Khoa បានអញ្ជើញជូនសារតាំងរបស់ប្រធានរដ្ឋលោក
Tran Dai Quang ទៅកាន់ប្រធានាធិបតីប្រេស៊ីលលោក Michel Temer។នៅទីនេះ
ប្រធានាធិបតីលោក Temer បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាម
ក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មីនិងតួនាទីកាន់តែសំខាន់របស់វៀតណាមក្នុងតំបន់ និង
លើឆាកអន្តរជាតិ។លោកប្រធានាធិបតីមានគោលបំណងថា ភាគីទាំងពីរបន្ត
ខំប្រឹងប្រែងសំដៅអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងទ្វេភាគី រួម
ចំណែកអភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការ ដៃគូលើ
គ្រប់វិស័យរវាងប្រទេសទាំងពីរ។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Do Ba Khoa បានស្នើឲ្យរដ្ឋាភិបាលប្រេស៊ីលបង្ក
លក្ខណៈងាយស្រួលសំរាប់ទំនិញវៀតណាមជ្រៀតចូលទីផ្សារនៃខឿនសេដ្ឋកិច្ច
ធំទី១តំបន់អាមេរិកឡាទីននេះ ហើយឆាប់ទទួលស្គាល់យន្តការសេដ្ឋកិច្ចទីផ្សារ
របស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ