ប្រេស៊ីលរកឃើញករណីឆ្លងវីរុស Zika តាមរយៈផ្លូវបញ្ជូនឈាម

ប្រេស៊ីលរកឃើញករណីឆ្លងវីរុស Zika តាមរយៈផ្លូវបញ្ជូនឈាម - ảnh 1
អំបូរមូស Aedes ឆ្លងវីរុស Zika (រូបថត៖AFP/TTXVN)

(VOVworld) - បំរ៉ែបំរួលនៃអាសន្នរោគដោយវីរុស Zika កាន់តែស្មុគស្មាញថែមទៀត
នៅពេលប្រេស៊ីលបញ្ជាក់ថា មានករណីចំនួន២ត្រូវឆ្លងវីរុសនេះតាមរយៈផ្លូវបញ្ជូន
ឈាម។នាយកមជ្ឈមណ្ឌលឈាមវិទ្យានៃសាកលវិទ្យាល័យ Campinas សាស្ត្រា
ចារ្យ Marcelo Addas Carvalho បានលើកច្បាស់ថា លទ្ធផលវិភាគ ហ្សែនរបស់បុរស
ប្រេស៊ីលមួយនាក់សរឲ្យឃើញថា បុរសនេះត្រូវឆ្លងវីរុស Zika បើទោះបីជាមិនមាន
រោគសញ្ញានៃជំងឺនេះក្ដី។បុរសរូបនេះធ្លាប់ទទួលឈាមបញ្ជូន ពីមនុស្សម្នាក់ផ្សេង
ដែលត្រូវឆ្លងវីរុស Zika កាលពីខែមិនាឆ្នាំទៅមិញ។ក្នុងពេលនោះ ករណីមួយទៀត
ក៏ជាបរុសមួយនាក់ដែលត្រូវឆ្លងវីរុស Zika ក្រោយពីទទួលឈាម ដែលបានបរិច្ចាក
ពីមនុស្សត្រូវឆ្លងវីរុសនេះដែរ។ប៉ុន្តែដើម្បីមានលទ្ធផលច្បាស់ ថែមទៀតមជ្ឈដ្ឋាន
សុខាភិបាលប្រទេសនេះត្រូវដំណើរការវិភាគហ្សែនយ៉ាង ហ្មត់ចត់សិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ