ប៉ារ៉ាហ្គាយមានប្រធានាធិបតីថ្មីជាផ្លូវការ

(VOVWORLD) - រដ្ឋាភិបាលថ្មីនឹងធ្វើការដោះស្រាយបញ្ហាធ្ងន់ធ្ងររបស់ប្រទេសជាតិ ដូចជាអំពើពុករលួយ និងពង្រឹងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ដែលប៉ះពាល់ដល់ប្រជាជនជិត ២៥% នៃប្រជាជនប៉ារ៉ាហ្គាយ។
ប៉ារ៉ាហ្គាយមានប្រធានាធិបតីថ្មីជាផ្លូវការ - ảnh 1លោក Santiago Pena (កណ្តាល) អបអរជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីប៉ារ៉ាហ្គាយ។ រូបថតឯកសារ៖ AFP/VNA

ប្រធានាធិបតីជាប់ឆ្នោតប៉ារ៉ាហ្គាយ លោក Santiago Peña បានស្បថចូលកាន់តំណែងជាផ្លូវការនៅក្នុងពិធីមួយដែលបានរៀបចំឡើងនាថ្ងៃទី ១៥ ខែសីហានៅរដ្ឋធានី Asunción ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំមួយចំនួន មកពីប្រទេស និងតំបន់ដែនដីនានាក្នុងតំបន់ និងនៅលើពិភពលោក។

អញ្ជើញថ្លែងបន្ទាប់ពីឡើងកាន់តំណែង លោកប្រធានាធិបតី Peña បានសន្យាថានឹងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជនប៉ារ៉ាហ្គាយតាមរយៈវិធានការកែលម្អប្រព័ន្ធអប់រំ សុខភាព និងសន្តិសុខនៅនៅប្រទេសអាមេរិកខាងត្បូង។ លោក Peña បានសង្កត់ធ្ងន់ថារដ្ឋាភិបាលថ្មីនឹងធ្វើការដោះស្រាយបញ្ហាធ្ងន់ធ្ងររបស់ប្រទេសជាតិ ដូចជាអំពើពុករលួយ និងពង្រឹងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ដែលប៉ះពាល់ដល់ប្រជាជនជិត ២៥% នៃប្រជាជនប៉ារ៉ាហ្គាយ។

លើវិស័យកិច្ចការបរទេស លោក Peña ក៏បានបង្ហាញពីបំណងចង់ប្រែក្លាយ ប៉ារ៉ាហ្គាយ ក្លាយទៅជាមជ្ឈមណ្ឌលសមាហរណកម្មរបស់អាមេរិកឡាទីន ព្រមទាំងបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិជាមួយដៃគូនានាក្នុងប្លុកទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR) និងប្រទេសដទៃទៀតក្នុងតំបន់ ដើម្បីសន្តិភាព ស្ថិរភាព និងអធិបតេយ្យភាពរបស់ប្រទេសនីមួយៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ