ប្រឡងប្រណាំងផលិតកម្មក្នុងប៉ុន្មានថ្ងៃដើមឆ្នាំថ្មី

 ប្រឡងប្រណាំងផលិតកម្មក្នុងប៉ុន្មានថ្ងៃដើមឆ្នាំថ្មី - ảnh 1
គំរោងការណ៍ផ្លូវល្បឿនលឿន Ha Noi – Hai Phong

(VOV)_​ក្នុងប៉ុន្មានថ្ងៃដើមឆ្នាំថ្មី ២០១៥ នៅបណ្ដាការដ្ឋាន​ រោងចក្រ ស្ថាប័ន​ អង្គការ 
បរិយាកាសធ្វើការងារបានប្រព្រឹត្តទៅយ៉ាងផុលផុស ប្រញាប់ប្រញ៉ាល។ នៅការ
ដ្ឋានសាងសង់ផ្លូវអាកាស Gia Lam នៃគំរោងការណ៍ផ្លូវល្បឿនលឿន Ha Noi – Hai
Phong កម្មករឧស្សាហ៍ព្យាយាមធ្វើការយ៉ាងមមាញឹក ដើម្បីធានាកាលកំណត់ ​គឺនា
ចុងឆ្នាំ​នេះ​នឹងដាក់អោយដំណើការគំរោងការណ៍ផ្លូវល្បឿនលឿន Ha Noi – Hai
Phong ​ដោយមានប្រវែងជាង១០០គីឡូម៉ែត្រ។ នៅបណ្ដាកំពង់ផែសមុទ្រ ច្រកទ្វា
ព្រំដែន សកម្មភាពទាំងឡាយនៅប្រព្រឹត្តទៅជាធម្មតា។ នៅច្រកទ្វាព្រំដែនអន្តរ
ជាតិនៅខេត្ត Lang Son គិតជាមធ្យមក្នុង១ថ្ងៃមានមនុស្សចំនួន១ពាន់នាក់​ចេញ
ចូល។​លោក Hoang Khanh Hoa នាយក នាយកដ្ឋានគយ Lang Son បានអោយ​
ដឹង​ថា​៖

        “ នាប៉ុន្មានថ្ងៃនេះ នៅប្រទេសចិនក៏បានឈប់សំរាក់បុណ្យចូលឆ្នាំថ្មីសកល
ដូច្នេះ​បាន​ជា​បរិមាណទំនិញឆ្លងដែនបានថយចុះ ប៉ុន្តែបរិមាណភ្ញៀវទេសចរណ៍
នៅកើន​ឡើងខ្ពស់។ ស្ថាប័នជំនាញទាំងអស់នៅច្រកទ្វាព្រំដែនបានធ្វើការ២៤/
២៤ម៉ោង ដើម្បីបំពេញបែបបទឆ្លងដែនអោយទំនិញនិងភ្ញៀវប្រកបដោយងាយ
ស្រួល។ ”

        បរិយាកាសធ្វើការយ៉ាងផុលផុស ប្រញាប់ប្រញ៉ាលនៅគ្រប់ស្ថាប័ន អង្គការ
នាថ្ងៃដើមឆ្នាំនេះ បានរួមចំណែកសម្រេចភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម របស់
ប្រទេសជាតិក្នុងត្រីមាសទី១ឆ្នាំ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ