ប៉ារ៉ាឡាំពិក PyeongChang 2018៖ កូរ៉េខាងត្បូង និងស.ប.ប.ក ចាប់ផ្ដើមធ្វើការពិភាក្សាថ្នាក់មន្ត្រីជំនាញ

(VOVWORLD) -នាថ្ងៃទី ២៧ កុម្ភៈ កូរ៉េខាងត្បូង និងស.ប.ប.កចាប់ផ្ដើមដំណើរការកិច្ចពិភាក្សាថ្នាក់មន្ត្រីជំនាញ ស្ដីពីការដែលព្យុងយ៉ាងចាត់បញ្ជូនគណប្រតិភូទៅចូលរួមមហោស្រពកីឡាពិភពលោកសម្រាប់ជនពិការ (ប៉ារ៉ាឡាំពិក) រដូវរងារ ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុង PyeongChang របស់កូរ៉េខាងត្បូងនាខែមិនាខាងមុខ។ 
ប៉ារ៉ាឡាំពិក PyeongChang 2018៖ កូរ៉េខាងត្បូង និងស.ប.ប.ក ចាប់ផ្ដើមធ្វើការពិភាក្សាថ្នាក់មន្ត្រីជំនាញ - ảnh 1 កូរ៉េខាងត្បូង និងស.ប.ប.ក ចាប់ផ្ដើមធ្វើការពិភាក្សាថ្នាក់មន្ត្រីជំនាញ 

នាថ្ងៃទី ២៧ កុម្ភៈ កូរ៉េខាងត្បូង និងស.ប.ប.កចាប់ផ្ដើមដំណើរការកិច្ចពិភាក្សាថ្នាក់មន្ត្រីជំនាញ ស្ដីពីការដែលព្យុងយ៉ាងចាត់បញ្ជូនគណប្រតិភូទៅចូលរួមមហោស្រពកីឡាពិភពលោកសម្រាប់ជនពិការ (ប៉ារ៉ាឡាំពិក) រដូវរងារ ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុង PyeongChang របស់កូរ៉េខាងត្បូងនាខែមិនាខាងមុខ។ ជំនួបពោលខាងលើ នឹងប្រព្រឹត្តិទៅនៅ Tongilgak ដែលជាអាគារមួយរបស់កូរ៉េខាងជើង នៅក្នុងភូមិផ្អាកសង្គ្រាម
ប៉ានមុនហ្សូម។ នៅក្នុងជំនួបសន្ទនានេះ ភាគីទាំងពីរបានផ្ដោតសំខាន់ទៅលើបញ្ហាជាក់ស្ដែងមួយចំនួន ដូចជាសមាសសភាពគណប្រតិភូកីឡាកររបស់ ស.ប.ប.ក សកម្មភាពបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងរបស់គណប្រតិភូអ្នកសម្ដែងសិល្បៈ និងអ្នកគាំទ្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ