ប្រអាប់ខ្មៅទី ២ របស់យន្តហោះបាត់ខ្លួន AirAsia ត្រូវបានរកឃើញ


ប្រអាប់ខ្មៅទី ២ របស់យន្តហោះបាត់ខ្លួន AirAsia ត្រូវបានរកឃើញ - ảnh 1
ប្រអាប់ខ្មៅទី ២ របស់យន្តហោះបាត់ខ្លួន AirAsia ត្រូវបានរកឃើញ (Image: VNA)

(VOVworld) – នាថ្ងៃទី ១៣ មករា មជ្ឈដ្ឋានមន្ត្រីឥណ្ឌូណេស៊ីបានប្រកាសថា៖
ប្រអប់ខ្មៅទី ២ របស់យន្តហោះបាត់ខ្លួន QZ 8501 នៃក្រុមហ៊ុនអាកាសចរណ៍
AirAsia ត្រូវបានស្រង់ចេញពីសមុទ្រ។ តាមគំរោង ប្រអប់ខ្មៅនេះ នឹងត្រូវបាន
បញ្ជូនទៅកាន់រដ្ឋធានី Jakarta ដើម្បីដំណើការធ្វើស៊ើបអង្គេតសំដៅ ស្វែងរក
មូលហេតុយន្តហោះធ្លាក់។ មុននោះ នាថ្ងៃទី ១២ មករា ក្រុមអ្នកមូធទឹកបាន
រកឃើញប្រអប់ខ្មៅទី ១ នៃយន្តហោះនេះ។ បណ្ដាអ្នកស៊ើបអង្គេតបានឲ្យដឹង
ថា៖ គេត្រូវការរយៈពេល​ ១ ខែដើម្បីវិភាគរាល់ទិនន័យក្នុងប្រអប់ខ្មៅចំនួន ២
គ្រឿងនេះ។ នាបច្ចុប្បន្ន យុទ្ធនាការស្វែងរកនិងជួយសង្គ្រោះនៅកំពុងត្រូវ
បានអនុវត្តយ៉ាងសកម្មដោយមានការចូលរួមរបស់ប្រទេសជាច្រើន៕   

ប្រតិកម្មទៅវិញ

ផ្សេងៗ