ប្រអប់ខ្មៅនិងឧបករណ៍ថតសំឡេងកាប៊ីនយន្ដហោះ ក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះ នៅប្រទេសនេប៉ាល់ត្រូវបានរកឃើញ

(VOVWORLD) - ទិន្នន័យពីឧបករណ៍ថតសំឡេងកាប៊ីនយន្ដហោះ និងដំណើរហោះហើរក្នុង ប្រអប់ខ្មៅ អាចជួយអ្នកស៊ើបអង្កេតកំណត់ពីមូលហេតុដែលបណ្តាលឱ្យយន្តហោះ ធ្លាក់ចុះលើទួលភ្នំក្បែរមាត់ទន្លេត្រឹមតែ ១០ វិនាទីមុនពេលចុះចត។

ប្រអប់ខ្មៅនិងឧបករណ៍ថតសំឡេងកាប៊ីនយន្ដហោះ ក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះ នៅប្រទេសនេប៉ាល់ត្រូវបានរកឃើញ - ảnh 1បុគ្គលិកជួយសង្គ្រោះចុះពិនិត្យទីតាំងដែលយន្តហោះដឹកមនុស្ស៧២នាក់ បានធ្លាក់នៅប៉ូការ៉ា។ (រូបថត៖ AFP)
មន្ត្រីនេប៉ាល់ កាលពីថ្ងៃទី១៦ ខែមករា បានឲ្យដឹងថា ក្រុមរុករកបានរកឃើញ ប្រអប់ខ្មៅចំនួនពីរ នៃយន្តហោះ ATR-72 នៃក្រុមហ៊ុនអាកាសចរណ៍ Yeti Airlines ដែលបានធ្លាក់កាលពីថ្ងៃទី ១៥ ខែមករា។ ប្រអប់ខ្មៅនៅមានស្ថានភាពល្អ ហើយត្រូវ បានបញ្ជូនទៅកាន់ទីភ្នាក់ងារស៊ើបអង្កេតគ្រោះថ្នាក់របស់នេប៉ាល់។
ទិន្នន័យពីឧបករណ៍ថតសំឡេងកាប៊ីនយន្ដហោះ និងដំណើរហោះហើរក្នុង ប្រអប់ខ្មៅ អាចជួយអ្នកស៊ើបអង្កេតកំណត់ពីមូលហេតុដែលបណ្តាលឱ្យយន្តហោះ ធ្លាក់ចុះលើទួលភ្នំក្បែរមាត់ទន្លេត្រឹមតែ ១០ វិនាទីមុនពេលចុះចត។
មកទល់ពេលនេះ អាជ្ញាធរនេប៉ាល់បានរកឃើញសាកសពតែ៦៩នាក់ប៉ុណ្ណោះក្នុងចំណោមមនុស្សទាំង៧២នាក់នៅលើយន្តហោះ។ ការងារស្វែងរកសាកសពជនរងគ្រោះនៅសេសសល់ នៅចំណោទភ្នំដោយមានជម្រៅ៣០០ម៉ែត្រ ជួបការលំបាកយ៉ាង ខ្លាំងដោយសារអ័ព្ទ។ ក្នុងចំណោមអ្នកដំណើរ មានជនបរទេស ១៥ នាក់ រួមមាន ជនជាតិឥណ្ឌា រុស្ស៊ី កូរ៉េខាងត្បូង អៀរឡង់ អូស្ត្រាលី អាហ្សង់ទីន និងបារាំង។ គណ កម្មការដែលមានសមាជិកចំនួន ៥ ត្រូវបានបង្កើតឡើងដើម្បីស៊ើបអង្កេតមូលហេតុនៃ គ្រោះថ្នាក់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ