ប្លុក BRICS ត្រៀមខ្លួនជាស្រេចបង្កើតធនាគាដោយឡែក

ប្លុក BRICS ត្រៀមខ្លួនជាស្រេចបង្កើតធនាគាដោយឡែក - ảnh 1
រូបថតៈ RIA Novosti


(VOVworld)-រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុរុស្ស៊ីលោក Anton Silouanov នាថ្ងៃទី៩ កក្កដា
បានឲ្យដឹងថា បណ្តាប្រទេសក្នុងក្រុម BRICS រួមមានប្រេស៊ីល ឥណ្ឌា ចិន និង
អាហ្វ្រិកខាងត្បូង បានត្រៀមខ្លួនជាស្រេចចុះហត្ថលេខាលើការបង្កើតធនាគា
អភិវឌ្ឍន៍។ ព្រឹត្តការណ៍នេះនឹងប្រព្រឹត្តទៅក្នុងសន្និសីទកំពូល​ BRICS ដែល នឹងប្រារព្វឡើងនាសប្តាហ៍ខាងមុខនៅប្រទេសប្រេស៊ីល។ តាមលោក Silouanov
ថា ក្នុងដំណាក់កាលដំបូងធនាគាអភិវឌ្ឍន៍ BRICS នឹងមានទុនចំនួន១០ពាន់
លានដុល្លារអាមេរិក។ តាមគំរោង ធនាគានេះ អាចតាំងទីស្តីការនៅទីក្រុង
Shanghai របស់ចិន ឬទីក្រុង New Delhi របស់ឥណ្ឌា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ