ប្លុកFrancophonie វាយតំលៃខ្ពស់តួនាទិរបស់វៀតណាមក្នុងចលនាFrancophonie
(VOV)_សន្និសីទរដ្ឋមន្ត្រីការបរទេសប្លុកFrancophonie លើកទី ២៩ (CMF) ត្រូវ បានប្រព្រឹត្តទៅក្នុងរយះពេល២ថ្ងៃ គឺថ្ងៃទី ៧ និងទី៨ វិច្ឆិកា នៅទីក្រុងបារីស (បា
រាំង) ដោយមានការចូលរួមរបស់ដំណាងប្រទេសជាសមាជិកចំនួន៥៧ នៃអង្គ ការអន្តរជាតិFrancophonie (OIF) និងប្រទេសសង្កេតការណ៍ចំនួន២០។ លោក
Nguyen Ngoc Son ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមបានអញ្ជើញ ចូលរួមសន្និសីទលើកនេះ។ ចូលរួមសន្និសីទលើកនេះ វៀតណាមបានមានការរួម វិភាគទានយ៉ាងសកម្មចូលក្នុងបញ្ហានានារបស់សន្និសីទ។ អំពីវិស័យសន្តិសុខ
នយោបាយ៖ វៀតណាមបានអះអាងនូវការគាំទ្ររបស់ខ្លួនចំពោះរាល់ការខំប្រឹង
ប្រែងរបស់ OIF ក្នុងការកសាងសន្តិភាព បង្ការនិងដោះស្រាយរាល់ជំលោះ …។
ល។ អំពីវិស័យសហប្រតិបត្តិការ វៀតណាមសកម្មនិងម្ចាស់ការរួមវិភាគទានក្នុង ការកសាងបណ្ដាឯកសារសំខាន់ៗ កំណត់ទិសដៅធ្វើសកម្មភាពសហប្រតិបត្តិ
ការFrancophonie …។ល៕