បាល់ទាត់បុរសនិងនារី បន្តការប្រកួតវគ្គចែកពូល

(VOVWORLD) - ក្នុងការប្រកួតដែលប្រព្រឹត្តទៅនៅវេលាម៉ោង៤រសៀល ក្រុមជម្រើស U២៣ មីយ៉ាន់ម៉ា បានយកឈ្នះលើក្រុមជម្រើស U២៣ ហ្វីលីពីន ដោយលទ្ធផល ៣-២។
បាល់ទាត់បុរសនិងនារី បន្តការប្រកួតវគ្គចែកពូល - ảnh 1ក្រុម U២៣ មីយ៉ាន់ម៉ា បានយកឈ្នះលើក្រុម U២៣ ហ្វីលីពីន ដោយពិន្ទុ ៣-២ ( រូបថត៖ TTXVN)

ការប្រកួតជាបន្តបន្ទាប់ដែលបានប្រព្រឹត្តទៅកាលពីល្ងាចថ្ងៃទី ១០ ឧសភា ក្នុងក្របខ័ណ្ឌបាល់ទាត់បុរសក្នុងពូល A នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ មានលទ្ធផលមិនអំណោយផលសម្រាប់ក្រុមម្ចាស់ផ្ទះ U២៣ វៀតណាមឡើយ។ ក្នុងការប្រកួតដែលប្រព្រឹត្តទៅនៅវេលាម៉ោង៤រសៀល ក្រុមជម្រើស U២៣ មីយ៉ាន់ម៉ា បានយកឈ្នះលើក្រុម ជម្រើស U២៣ ហ្វីលីពីន ដោយលទ្ធផល ៣-២។ ក្នុងពេលជាមួយគ្នានោះ  ក្រុមជម្រើស U២៣ ឥណ្ឌូណេស៊ី មិនពិបាកក្នុងការយកឈ្នះក្រុមខ្សោយបំផុតក្នុងពូលគឺក្រុម U២៣ ទីម័រឡេស្តេ ដោយពិន្ទុ ៤-១។

ជាមួយនឹងលទ្ធផលទាំងនេះ ក្រុមជម្រើស U២៣ មីយ៉ាន់ម៉ា ឡើងឈរកំពូលតារាងពូល A ដោយមាន ៦ ពិន្ទុ បន្ទាប់ពីឈ្នះ ២ ប្រកួត។ នៅពីក្រោយក្រុម U២៣ មីយ៉ាន់ម៉ា មានក្រុម U២៣ ហ្វីលីពីន (៤ ពិន្ទុក្រោយ ៣ ប្រកួត), ក្រុម U២៣ វៀតណាម (៤ ពិន្ទុក្រោយ ២ ប្រកួត), U២៣ ឥណ្ឌូនេស៊ី (៣ ពិន្ទុក្រោយ ២ ប្រកួត) និង U២៣ ទីម័រខាងកើត (០ ពិន្ទុក្រោយ ៣ ប្រកួត)។

នាថ្ងៃដដែល ថ្ងៃទី ១០ ឧសភា ក្នុងកីឡាបាល់ទាត់នារី នៅកីឡាដ្ឋាន Cam Pha ខេត្ត Quang Ninh ព្រឹត្តិការណ៍កីឡាបាល់ទាត់នារីស៊ីហ្គេមលើកទី៣១ បានបន្តដោយការប្រកួតក្នុងពូល B។ នៅវគ្គប្រគួតរវាងក្រុមបាល់ទាត់នារីថៃនិងក្រុមបាល់ទាត់នារីសិង្ហបុរី គឺក្រុមនារីថៃបានយកឈ្នះលើក្រុមនារីសិង្ហបុរីក្នុងលទ្ធផល ៣-០។ ចំណែកក្រុមបាល់ទាត់នារីមីយ៉ាន់ម៉ាបានយកឈ្នះលើក្រុមនារីឡាវក្នុងលទ្ធផល ៣-០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ