បូលីវី៖ បាតុកម្មទាមទារឲ្យប្រគល់តំណែងឡើងវិញចំពោះអតីតប្រធានាធិបតី E. Morales

(VOVWORLD) - នាថ្ងៃទី ១៣ ខែវិច្ឆិកានៅតាមតំបន់ជាច្រើននៅប្រទេសបូលីវី បានប្រព្រឹត្តទៅបាតុកម្មអំពាវនាវឱ្យប្រគល់តំណែងឡើងវិញសម្រាប់អតីតប្រធានាធិបតី លោក Evo Morales ដែលបានលាលែងពីតំណែងបន្ទាប់ពីគណប្សប្រឆាំងបានញុះញង់ឲ្យធ្វើការបាតុកម្មដ៏ហឹង្សាប្រឆាំងនឹងរដ្ឋាភិបាល ហើយបណ្តាលឲ្យ ស្ថានភាពសន្តិសុខអស្ថិរភាពនៅប្រទេសនេះអស់រយៈពេលជាច្រើនថ្ងៃហើយ។
បូលីវី៖ បាតុកម្មទាមទារឲ្យប្រគល់តំណែងឡើងវិញចំពោះអតីតប្រធានាធិបតី E. Morales - ảnh 1 បាតុកម្មទាមទារឲ្យប្រគល់តំណែងឡើងវិញចំពោះអតីតប្រធានាធិបតី E. Morales (រូបថត៖ tienphong.vn)

នៅរដ្ឋធានី La Paz ក្រុមបាតុករមកពីទូទាំងពិភពលោកបានធ្វើសង្ហែក្បួនតាមដងផ្លូវសំខាន់ៗ ដើម្បីទាមទារឱ្យប្រគល់តំណែងឡើងវិញសម្រាប់ លោក Morales  ។ ក្រុមបាតុករក៏បានប្រឆាំងជំទាស់ទៅនឹងការដែលគណបក្សប្រឆាំងបញ្ជូនសមាជិកាសភាធ្វើជាប្រធានាធិបតីស្តីទី ខណៈដែលមិនទាន់ត្រូវបានរដ្ឋសភាអនុម័តដោយ ដោយចាត់ទុកថានេះគឺជាទង្វើរំលោភបំពានលើរដ្ឋធម្មនុញ្ញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ