បូលីវីមានគោលបំណងពង្រីកកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចជាមួយវៀតណាម

(VOVWORLD) - ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រេស៊ីលនិងបូលីវីលោក Do Ba Khoa នា ពេលថ្មីៗនេះ បានជូនសារតាំងចំពោះប្រធានាធិបតីបូលីវីលោក Evo Morales។ 
បូលីវីមានគោលបំណងពង្រីកកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចជាមួយវៀតណាម - ảnh 1ប្រធានាធិបតីបូលីវីលោក Evo Morales។ (រូបថត៖ AFP/TTXVN) 


នៅក្នុងជំនួបបន្ទាប់ពីពិធីជូនសារតាំង ឯកអគ្គរដ្ឋទូតលោក Do Ba Khoa បាន សន្យាថា ក្នុងឋានៈរបស់ខ្លួន នឹងរួមចំណែកយ៉ាងសកម្មទៅក្នុងការអភិវឌ្ឍទំនាក់ ទំនងមិត្តភាពប្រពៃណី កិច្ច សហប្រតិបតិ្តការដ៏ល្អប្រសើររវាងរដ្ឋាភិបាលនិង ប្រជាជននៃប្រទេសទាំងពីរ។ ឯកអគ្គរដ្ឋទូតលោក Do Ba Khoa ក៏បានស្នើអោយ រដ្ឋាភិបាលបូលីវីទទួលស្គាល់វៀតណាមជាខឿនសេដ្ឋកិច្ចទីផ្សារយ៉ាងឆាប់ៗ ដោយចាត់ទុកនេះជាការគាំទ្រនយោបាយនិងចំណងសាមគ្គីភាពរបស់បូលីវី ចំពោះដំណើរការផ្លាស់ប្ដូរថ្មីនិងធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ របស់វៀតណាម។

        ចំណែកឯប្រធានាធិបតីលោក Evo Morales វិញ បានសម្ដែងក្ដីសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍន៍នាពេលខាងមុខ ជាពិសេសគឺ ទំនាក់ទំនងសេដ្ឋកិច្ច។ លោកប្រធានាធិបតីបានកត់សម្គាល់សំណើររបស់ឯកអគ្គ រដ្ឋទូតវៀតណាម ហើយនឹងទទួលបទបញ្ញាត្តិសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមយ៉ាង ឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ