បូលីវីស្នើឲ្យ អ.ស.ប. ធ្វើអន្តរាគមន៍ក្នុងការដោះលែងប្រជាពលរដ្ឋចំនួន ៩ នាក់ដែលត្រូវបានចាប់ខ្លួននៅស៊ីលី
|
បូលីវីស្នើឲ្យ អ.ស.ប. ធ្វើអន្តរាគមន៍ក្នុងការដោះលែងប្រជាពលរដ្ឋចំនួន ៩ នាក់ដែលត្រូវបានចាប់ខ្លួននៅស៊ីលី (santiagotimes.cl) |
(VOVworld) – នាថ្ងៃទី ៤ មេសា រដ្ឋមន្ត្រីការបរទេសបីលីវី លោក Fernando
Huanacuni បានឲ្យដឹងថា៖ ប្រទេសនេះបានស្នើឲ្យគណៈកម្មាធិការកំពូល
អ.ស.ប. ទទួលបន្ទុកសិទិ្ធមនុស្សធ្វើអន្តរាគមន៍ដើម្បីស្នើឲ្យរដ្ឋាភិបាលស៊ីលី
ដោះ លែងភ្លាមមួយរំពេចប្រជាពលរដ្ឋបូលីវីចំនួន ៩ នាក់ ដែលត្រូវបាន
ចាប់ឃុំខ្លួនចាប់ពីខែមិនាកន្លងទៅ។ តាមសេចក្តីសារព័ត៌មានរបស់ក្រសួង
ការបរទេសបូលីវី បានជូនដំណឹងថា៖ ប្រជាពលរដ្ឋបូលីវីចំនួន ៩ នាក់រួម
មាន នាយទាហានចំនួន ២ នាក់និងកម្មាភិបាលគយចំនួន ៧ នាក់ទៀត
កំពុងចាប់ឃុំខ្លួននៅពន្ធនាគារ ទីក្រុង Alto Hospicio ប៉ែកខាងជើងស៊ីលី។
បណ្ដាប្រជាពលរដ្ឋទាំងនេះកំពុង រងចាំអង្គជំនុំជំរះពីបទលួចប្លន់ បទវាយ
ប្រហារនិងកម្មសិទ្ធិអាវុធខុសច្បាប់៕