ប៉ូលីសថៃកំណត់ថា៖ រាល់ការវាយប្រហារដោយគ្រាប់បែកនៅប៉ែកខាងត្បូងទាក់ទិនដល់ពួកជ្រុលនិយមឥស្លាម


ប៉ូលីសថៃកំណត់ថា៖ រាល់ការវាយប្រហារដោយគ្រាប់បែកនៅប៉ែកខាងត្បូងទាក់ទិនដល់ពួកជ្រុលនិយមឥស្លាម - ảnh 1
ប៉ូលីសថៃកំណត់ថា៖ រាល់ការវាយប្រហារដោយគ្រាប់បែកនៅប៉ែកខាងត្បូងទាក់ទិនដល់ពួកជ្រុលនិយមឥស្លាម (VNA)

(VOVworld) – នាថ្ងៃទី ២៩ សីហា ប៉ូលីសថៃបានឲ្យដឹងថា៖ បណ្ដាជនសង្ស័យ
ក្នុងរាល់ការវាយប្រហារដោយគ្រាប់បែកទៅលើទីរួមខេត្តទេសចរណ៍នាពេលថ្មីៗ
នេះសុទ្ធតែមានទំនាក់ទំនងជាមួយមុខសញ្ញាឥស្លាមជ្រុលនិយមនៅភាគខាង
 ត្បូងប្រទេសនេះ។ នេះគឺជាលើកដំបូងដែលសមត្ថកិច្ចថៃអះអាងនូវការទាក់
ទង រវាងការវាយប្រហារដោយគ្រាប់បែកជាមួយបណ្ដាមុខសញ្ញាឥស្លាមជ្រុល
និយម នៅភាគខាងត្បូងប្រទេសនេះ។ នាបច្ចុប្បន្ន គ្មានអង្គការណាមួយ
ទទួលស្គាល់ ដំណើរការវាយប្រហារទៅលើមជ្ឈមណ្ឌលសំរាកលំហែរកាយល្បីឈ្មោះ
នៅទី នេះនាថ្ងៃទី ១១ និងទី ១២ សីហា កន្លងទៅនៅឡើយ។ តុលាការយោធា
ថៃបាន ចេញបទបញ្ជាតាមចាប់មុខសញ្ញាជាជនឥស្លាមចំនួន ៣ នាក់ដែល
ត្រូវបានសង្ស័យទាក់ទិនដល់រាល់ការវាយប្រហារដោយគ្រាប់បែកពោលខាងលើ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ