ប៉ូលីសថៃប្តេជ្ញានឹងដណ្ដើមឡើងវិញកន្លែងបាតុកម្មចំនួន៥នៅទីក្រុងបាងកក

ប៉ូលីសថៃប្តេជ្ញានឹងដណ្ដើមឡើងវិញកន្លែងបាតុកម្មចំនួន៥នៅទីក្រុងបាងកក - ảnh 1
ប៉ូលីសថៃប្តេជ្ញានឹងដណ្ដើមឡើងវិញកន្លែងបាតុកម្មចំនួន៥នៅទីក្រុងបាងកក (VOV)

        Vovworld-មជ្ឈមណ្ឌលរក្សាសន្តិភាពនិងសណ្ដាប់ធ្នាប់ថៃ (CMPO) បានឲ្យ​
ដឹងថា ស្ថាប័ននេះនឹងដណ្ដើមឡើងវិញកន្លែងចំនួន៥ដែលត្រូវបាតុករនៃគណៈ​កម្មាធិការកំណែទម្រង់ប្រជាធិបតេយ្យប្រជាជនទន្ទ្រានកាន់កាប់នៅរដ្ឋធានី​បាង
កក។ ថ្លែងមតិនៅសន្និសីទកាសែតមួយនៅបាងកក នាយក CMPO Chalerm
Yoobamrung បានឲ្យដឹងថា អង្គភាពប៉ូលីសនានាត្រូវបានដាក់ពង្រាយចាប់ពីថ្ងៃទី​
១៧កុម្ភៈ។ ក្នុងករណីបាតុករទប់ទល់ដោយអាវុធ ប៉ូលីសនឹងប្រើប្រាស់កាំភ្លើង​ដើម្បី
ការពារខ្លួន។ ព័ត៌មានពោលខាងលើត្រូវបានលើកឡើងខណៈដែលការចរចារ​រវាង
ប៉ូលីសនិងមេដឹកនាំបាតុករ Luang Pu Budda Issara បានបញ្ចប់ដោយ​មិន​ទទួលបាន
កិច្ចព្រមព្រៀងណាមួយឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ