ប៉ូលីសសមុទ្រ និងកងទ័ពការពារព្រំដែនសម្របសម្រួលគ្នាគ្រប់គ្រង ការពារ អធិបតេយ្យភាព និងសន្តិសុខនៅលើសមុទ្រ
(VOVWORLD) - ចាំបាច់ត្រូវសម្របសម្រួលយ៉ាងជិតស្និទ្ធរវាង កម្លាំងកងទ័ពជើងទឹក និងកងកម្លាំងមានសមត្ថកិច្ចក្នុងការអនុវត្តភារកិច្ចការពារអធិបតេយ្យភាពជាតិ និងផលប្រយោជន៍ជាតិនៅសមុទ្រ។
បញ្ជាការដ្ឋានប៉ុលីសសមុទ្រ និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានសហការគ្នារៀបចំសន្និសីទបូកសរុបការងារសម្របសម្រួលឆ្នាំ ២០២១ (រូបថត៖ canhsatbien.vn) |
នាថ្ងៃទី ១២ មករា នៅទីក្រុងហាណូយ បញ្ជាការដ្ឋានប៉ុលីសសមុទ្រវៀតណាម និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានសហការគ្នារៀបចំសន្និសីទបូកសរុបការងារសម្របសម្រួលឆ្នាំ ២០២១ និងចុះហត្ថលេខាលើបទប្បញ្ញត្តិស្តីពីការសម្របសម្រួលក្នុងការអនុវត្តភារកិច្ចគ្រប់គ្រង ការពារអធិបតេយ្យភាព សន្តិសុខ និងសណ្តាប់ធ្នាប់នៅលើដែនសមុទ្រ។
នៅក្នុងសន្និសីទគណៈប្រតិភូនៃភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការងារសម្របសម្រួលគ្នារវាងភាគីទាំងពីរក្នុងរយៈពេលកន្លងទៅ ព្រមទាំងបានសង្កត់ធ្ងន់ថា៖ ដើម្បីអនុវត្តបទប្បញ្ញត្តិសម្របសម្រួលថ្មីប្រកបដោយប្រសិទ្ធភាពនោះ ស្ថាប័នអចិន្ត្រៃយ៍នៃភាគីទាំងពីរចាំបាច់ត្រូវប្រឹក្សាយោបល់ និងលើកដំណោះស្រាយនានា សំដៅធ្វើឲ្យការងារសម្របសម្រួលគ្នាប្រកបដោយប្រសិទ្ធភាព សមស្របនឹងស្ថានភាពជាក់ស្ដែងរបស់អង្គភាពនីមួយៗ និងភូមិសាស្ត្រនីមួយៗ។
ក្រៅពីនោះ ចាំបាច់ត្រូវសម្របសម្រួលយ៉ាងជិតស្និទ្ធរវាង កម្លាំងកងទ័ពជើងទឹក និងកងកម្លាំងមានសមត្ថកិច្ចក្នុងការអនុវត្តភារកិច្ចការពារអធិបតេយ្យភាពជាតិ និងផលប្រយោជន៍ជាតិនៅសមុទ្រផងដែរ៕