ប៉ូលិសសមុទ្រវៀតណាម និងចិនធ្វើការយាមល្បាតរួម លើដែនទឹកភាគខាងជើងនៃឈូងសមុទ្រតុងកឹង

(VOVWORLD) - វិសាលភាពនៃការល្បាតរួមគ្នានេះលាតសន្ធឹងពីចំណុចទី ១ ដល់ចំណុចទី ៩ នៅលើខ្សែបន្ទាត់ព្រំដែននៃឈូងសមុទ្រតុងកឹង ដែលមានចំងាយ ១០២ ម៉ាយ។
ប៉ូលិសសមុទ្រវៀតណាម និងចិនធ្វើការយាមល្បាតរួម លើដែនទឹកភាគខាងជើងនៃឈូងសមុទ្រតុងកឹង - ảnh 1កម្លាំងល្បាតនៃប្រទេសទាំងពីរបានជូនវត្ថុអនុស្សាវរីយ៍បន្ទាប់ពីបញ្ចប់បេសកកម្ម (រូបថត៖ TTXVN)

ដើម្បីពង្រឹងការសម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងការបំពានច្បាប់នៅសមុទ្រ នាថ្ងៃទី ២២ ឧសភា កងកម្លាំងប៉ូលិសសមុទ្រ វៀតណាម និងចិន បានរៀបចំការយាមល្បាតរួមគ្នា លើកទី ២ ឆ្នាំ ២០២៤ នៅតំបន់សមុទ្រភាគខាងជើងនៃឈូងសមុទ្រតុងកឹង នៅទីក្រុង Mong Cai ខេត្ត Quang Ninh (វៀតណាម) និងទីក្រុង Dongxing ទីក្រុង Fangchenggang ខេត្ត Guangxi (ប្រទេសចិន)។ វិសាលភាពនៃការល្បាតរួមគ្នានេះលាតសន្ធឹងពីចំណុចទី ១ ដល់ចំណុចទី ៩ នៅលើខ្សែបន្ទាត់ព្រំដែននៃឈូងសមុទ្រតុងកឹងដែលមានចំងាយ ១០២ ម៉ាយ។ នេះជាតំបន់ដែលមានសកម្មភាពនាំចូល-នាំចេញ និងផ្លាស់ប្តូរទំនិញជាច្រើនរវាងវៀតណាម និង ចិន។ ជាមួយគ្នានេះ ក៏ជាតំបន់ដែលមុខសញ្ញាឆ្លៀតឱកាសធ្វើសកម្មភាពខុសច្បាប់ ដូចជាការរត់ពន្ធ ការក្លែងបន្លំពាណិជ្ជកម្ម ការឆ្លងកាត់ព្រំដែន សមុទ្រដោយខុសច្បាប់។

ចាប់ពីឆ្នាំ ២០២៤មក ការល្បាតរួមគ្នានៅក្នុងដែនទឹកជាប់ព្រំដែននឹងត្រូវបានកងកម្លាំងប៉ូលិសសមុទ្រនៃប្រទេសទាំងពីរអនុវត្តន៍ក្នុងមួយត្រីមាសម្តង ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់  និងធានាបាននូវការអនុលោមតាមច្បាប់របស់ប្រជាជននៃប្រទេសទាំងពីរ។ ប្រការនោះរួមចំណែកថែរក្សា និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ