ប៉ូលីសសមុទ្រវៀតណាមចាប់ផ្ដើមហ្វឹកហាត់ឆ្នាំ២០១៥
|
ប៉ូលីសសមុទ្រវៀតណាមចាប់ផ្ដើមហ្វឹកហាត់ឆ្នាំ២០១៥ (VOV) |
Vovworld-នាព្រឹកថ្ងៃទី១មិនាកំលាំងប៉ូលីសសមុទ្រវៀតណាមរួមជាមួយកងទ័ព
ទាំងមូលបានរៀបចំពិធីចាប់ផ្ដើមការហ្វឺកហាត់ឆ្នាំ២០១៥និងបំផុសវគ្គប្រឡងប្រណាំង
កំពូលអំណរខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ(ទី៣០
មេសា)។ ឧត្តមសេនីយ៍ត្រី Nguyen Quang Dam មេបញ្ជាការប៉ូលីសសមុទ្រវៀតណាម
បានសំណូមពរកំលាំងប៉ូលីសសមុទ្រវៀតណាមជ្រួចជ្រាបទស្សនៈគោលការណ៍
កសាងកំលាំងប៉ូលីសសមុទ្រមានចរិតលក្ខណៈជំនាញខ្ពស់ដើម្បីផ្លាស់ប្តូរថ្មីច្នៃប្រឌិត
ក្នុងវិធានការហ្វឺកហាត់។ យុទ្ធជនប៉ូលីសសមុទ្រវៀតណាមម្ចាស់ការជំនះពុះពារលើ
ការលំបាកខំប្រឹងប្រែងឈានឡើងសំរេចដ៏ជោគជ័យភារកិច្ចដែលបានប្រគល់ជូន
សក្តិសមជាកំលាំងស្នូលកំលាំងផ្ទាល់ក្នុងការរក្សាអនុវត្តច្បាប់នៅបណ្ដាដំបន់សមុទ្រ
នៃមាតុប្រទេស៕