ប៉ូលីសសមុទ្រវៀតណាមនិងឆ្មាំសមុទ្រចិន បញ្ចប់ការល្បាតរួមគ្នានៅតំបន់សមុទ្រជាប់នឹងខ្សែបន្ទាត់កំណត់ព្រំដែនឈូងសមុទ្រតុងកឹង
(VOVWORLD) - សកម្មភាពទាំងនេះនឹងបង្កើតកម្លាំងចលករក្នុងការជំរុញទំនាក់ទំនងរវាងបក្ស ទាំងពីរ រដ្ឋទាំងពីរ និងប្រជាជនទាំងពីរវៀតណាម-ចិននិយាយរួម ហើយកងកម្លាំងឆ្មាំ សមុទ្រនៃប្រទេសទាំងពីរនិយាយដោយឡែក ឲ្យបន្តអភិវឌ្ឍន៍កាន់តែល្អប្រសើរ។
កម្លាំងប៉ូលីសសមុទ្រវៀតណាមចូលរួមការល្បាតរួមជាមួយឆ្មាំសមុទ្រចិន។ (រូបថត៖ VNA) |
ក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែមេសា) ការល្បាតរួម គ្នាលើកដំបូងរវាងប៉ូលីសសមុទ្រវៀតណាម និងឆ្មាំសមុទ្រចិនក្នុងឆ្នាំ ២០២២ បានប្រព្រឹត្ត ទៅនៅក្នុងដែនទឹកជាប់នឹងខ្សែបន្ទាត់កំណត់ព្រំដែនឈូងសមុទ្រតុងកឹង (Tonkin)។ ការល្បាត ត្រូវបានអនុវត្តន៍តាមទីតាំងចំនួន១៣ ដែលមានចម្ងាយ ២៥៥,៥ ម៉ាយសមុទ្រ។ ក្នុង អំឡុងពេលបំពេញភារកិច្ច កងកម្លាំងឆ្មាំសមុទ្រនៃប្រទេសទាំងពីរបានផ្លាស់ប្ដូរការងារ តាមទូរស័ព្ទ ត្រួតពិនិត្យ ឃ្លាំមើលនាវានេសាទដែលធ្វើការនេសាទនៅក្នុងដែនទឹកជាប់ ខ្សែបន្ទាត់កំណត់ព្រំដែន ; ផ្សព្វផ្សាយខ្លឹមសារទាក់ទងនឹងបទបញ្ញត្តិស្តីពីការនេសាទ ឃោសនាបទបញ្ញត្តិស្តីពីប្រតិបត្តិការនិងការប្រព្រឹត្តនៅសមុទ្រ; ហ្វឹកហាត់រួមនូវវិធាន ការស្វែងរក និងជួយសង្គ្រោះនៅសមុទ្រ។
សកម្មភាពទាំងនេះនឹងបង្កើតកម្លាំងចលករក្នុងការជំរុញទំនាក់ទំនងរវាងបក្ស ទាំងពីរ រដ្ឋទាំងពីរ និងប្រជាជនទាំងពីរវៀតណាម-ចិននិយាយរួម ហើយកងកម្លាំងឆ្មាំ សមុទ្រនៃប្រទេសទាំងពីរនិយាយដោយឡែក ឲ្យបន្តអភិវឌ្ឍន៍កាន់តែល្អប្រសើរ៕