ប៉ូលីសអូស្ត្រាលីចោទប្រកាន់មនុស្សចំនួន ២៤ នាក់ដែលបានបង្កអគ្គិភ័យដោយចេតនា បង្កភ្លើងឆេះព្រៃ
(VOVWORLD) -ភ្លើងឆេះព្រៃបានកើតមានឡើងនៅរដ្ឋមួយចំនួនរបស់ អូស្រ្តាលី ធ្វើឲ្យមនុស្សចំនួន ២០ នាក់ត្រូវស្លាប់ ហើយដុតបំផ្លាញផ្ទៃព្រៃជាង ១០ លានហិកតានិង បានបំផ្លាញផ្ទះប្រមាណ ២០០០ ខ្នង។
ភ្លើងឆេះព្រៃ |
ក្នុងសេចក្តីប្រកាសនាពេលថ្មីៗនេះ ប៉ូលីសរដ្ឋ New South Wales បានឲ្យដឹងថាចាប់ពី ខែវិច្ឆិកាឆ្នាំ ២០១៩ មក ស្ថាប័ននេះបានចាត់វិធានការគតិយុត្តិ ចាប់ពីការព្រមានដល់ការចោទប្រកាន់ទោស ព្រហ្មទណ្ឌចំពោះមនុស្សចំនួន ១៨៣ នាក់ ដែលពាក់ព័ន្ធនឹងការរំលោភបំពានលើអគ្គិភ័យ ដែលក្នុងនោះ មានមនុស្សចំនួន ២៤ នាក់ ត្រូវបានចោទប្រកាន់ពីបទបង្កអគ្គិភ័យដោយចេតនា ដោយបណ្ដាល ឱ្យមានភ្លើងឆេះព្រៃមួយចំនួន។ ភ្លើងឆេះព្រៃបានកើតមានឡើងនៅរដ្ឋមួយចំនួនរបស់ អូស្រ្តាលី ធ្វើឲ្យមនុស្សចំនួន ២០ នាក់ត្រូវស្លាប់ ហើយដុតបំផ្លាញផ្ទៃព្រៃជាង ១០ លានហិកតានិង បានបំផ្លាញផ្ទះប្រមាណ ២០០០ ខ្នង។
ដើម្បីទប់ស្កាត់បញ្ហាទាំងនេះ មន្ទីប៉ូលីស រដ្ឋ New South Wales បានឲ្យដឹងថា ប៉ូលីសនឹងស៊ើបអង្កេតលើការបង្កភ្លើងឆេះព្រៃទាំងអស់ដើម្បីចាត់វិធានការចាំបាច់សំដៅដាក់ទណ្ឌកម្មចំពោះមនុស្សដែលបានបង្កការគំរាមកំហែងនិងបង្កគ្រោះថ្នាក់ដ៏ធំធែងដល់សហគមន៍៕