ប៉ូលីសអេស្ប៉ាញ់បាញ់ស្លាប់ជនសង្ស័យក្នុងករណីវាយប្រហារនៅក្រុងBarcelona
(VOVWORLD) - ប៉ូលីសអេស្ប៉ាញ់នាថ្ងៃទី២១ សីហា បានបាញ់ស្លាប់មុខសញ្ញាមួយ នាក់ដែលហាក់ដូចជា Younes Abouyaaqoub ជាអ្នកដែលត្រូវបានចោទប្រកាន់ ពីអំពើបើកបរថយន្តដឹកទំនិញបំបុកស្លាប់មនុស្សចំនួន១៥នាក់នៅទីក្រុង Barcelona នាយប់ថ្ងៃទី១៧ សីហា។
ប៉ូលីសអេស្ប៉ាញ (រូបថត៖AP) |
(VOVworld) - ប៉ូលីសអេស្ប៉ាញ់នាថ្ងៃទី២១ សីហា បានបាញ់ស្លាប់មុខសញ្ញាមួយ នាក់ដែលហាក់ដូចជា Younes Abouyaaqoub ជាអ្នកដែលត្រូវបានចោទប្រកាន់ ពីអំពើបើកបរថយន្តដឹកទំនិញបំបុកស្លាប់មនុស្សចំនួន១៥នាក់នៅទីក្រុង Barcelona នាយប់ថ្ងៃទី១៧ សីហា។ តាមប្រភពព័ត៌មានមួយថា ប៉ូលីសនៅ Catalonia ឲ្យដឹងថា បរុសមួយនាក់ហាក់ដូចជាបំពាក់ខ្សែក្រវ៉ាត់ផ្ទុកគ្រឿងបំផ្ទុះដូច មុខសញ្ញាបង្កឡើងឧក្រិដ្ឋពោលខាងលើ ត្រូវបានកំទេចនៅ Subirats មានចម្ងាយ ចំនួន៦០គីឡូម៉ែត្រពីប៉ែកខាងលិចទីក្រុង Barcelona។
Abouyaaquob មានអាយុ២២ឆ្នាំ រស់នៅទីរួមខេត្ត Ripoll។ មុខសញ្ញានេះ ត្រូវបានចាត់ទុកថា ជាអ្នកបើកបរថយន្តបំបុកទៅលើហ្វូងមនុស្សនៅវិថីដើរថ្មើ ជើង Las Ramblas នៅទីក្រុង Barcelona នាយប់ថ្ងៃទី១៧ សីហា ដែលបណ្ដាល ឲ្យមនុស្សចំនួន១៥នាក់ត្រូវស្លាប់និង១០០នាក់ទៀងរងរបួស៕