ប៉ូលីសឥណ្ឌាចាប់ខ្លួនមនុស្ស៩នាក់ពាក់ព័ន្ធនឹងការបាក់ស្ពាន

(VOVWORLD) - កាលពីថ្ងៃទី ៣១ ខែតុលា ប៉ូលីសឥណ្ឌាបានចាប់ខ្លួនមនុស្សចំនួន ៩ នាក់ ពាក់ព័ន្ធនឹងករណីបាក់ស្ពានយោលបឆ្លងទន្លេ Machchu នៅទីរួមខេត្ត Morbi រដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា ដែលបានកើតឡើងមួយថ្ងៃមុននោះ។ 

ប៉ូលីសឥណ្ឌាចាប់ខ្លួនមនុស្ស៩នាក់ពាក់ព័ន្ធនឹងការបាក់ស្ពាន	 - ảnh 1កន្លែងកើតហេតុនៃករណីបាក់ស្ពានយោលនៅឥណ្ឌាដែលបណ្ដាលឲ្យមនុស្សរាប់រយនាក់ធ្លាក់ចុះទន្លេកាលពីយប់ថ្ងៃទី៣០ ខែតុលា។ (រូបថត៖ Reuters)
ប៉ូលីសរដ្ឋ Gujarat បានបញ្ជាក់ថា ការចាប់ខ្លួននេះបានធ្វើឡើងក្នុងក្របខ័ណ្ឌនៃការស៊ើបអង្កេត ព្រហ្មទណ្ឌលើអ្នកដែលទទួលបន្ទុកការជួសជុល ថែរក្សា និងគ្រប់គ្រងស្ពាន។ មនុស្សទាំងអស់នេះជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន Oreva ដែលជាក្រុមហ៊ុនទទួលបន្ទុកការគ្រប់គ្រងស្ពាន ហើយកំពុងត្រូវបានស៊ើបអង្កេតពីបទឃាតកម្មដោយឥតចេតនា។ ក្រុមហ៊ុន Oreva បានទទួលបន្ទុកការគ្រប់គ្រងស្ពានយោលនេះក្នុងអំឡុងពេល ១៥ ឆ្នាំមកហើយ។ មនុស្សរាប់រយនាក់បានទិញសំបុត្រឡើងស្ពាន ដើម្បីអបអរពិធី បុណ្យ Diwali និង Chhath Puja។ សមាជិកសភាក្នុងស្រុកម្នាក់បានរិះគន់ការលក់ សំបុត្រគ្មានដែនកំណត់របស់ Oreva ដោយចាត់ទុកថាការប្រមូលផ្ដុំមនុស្សច្រើនពេក លើស្ពានបាននាំទៅសោកនាដកម្មនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ