ប៉ូលីសឥណ្ឌូណេស៊ីដាក់ស្ថិតក្នុងស្ថានភាពប្រកាសអាសន្នកំរិតខ្ពស់
|
ប៉ូលីសឥណ្ឌូណេស៊ីដាក់ស្ថិតក្នុងស្ថានភាពប្រកាសអាសន្នកំរិតខ្ពស់ (Image: VNA) |
(VOVworld) – នាថ្ងៃទី ២១ ធ្នូ កំលាំងប៉ូលីសឥណ្ឌូណេស៊ីបានឲ្យដឹងថា៖
គេត្រូវ ដាក់ស្ថិតក្នុងស្ថានភាពប្រកាសអាសន្នកំរិតខ្ពស់បន្ទាប់ពីរាល់ឧបាយ
កលវាយប្រហារអត្តឃាតដោយគ្រាប់បែកនៅរដ្ឋធានី Jakarta ត្រូវបានបំផ្លាញ
ចោលនិង មុខសញ្ញាដែលមានទំនាក់ទំនងជាមួយអង្គការដ្ឋឥស្លាមស្វ័យ
ប្រកាស (IS) ត្រូវបានចាប់ឃុំខ្លួន។ បណ្ដាមុខសញ្ញាពោលខាងលើរួមមាន
ជនសង្ស័យចំនួន ៥ នាក់ទាក់ទិនដល់ IS និង ៤ នាក់ទៀតចំណុះក្រុមមួយ
ទាក់ទិនដល់បណ្តាញភេរវកម្ម Jemmaah Islamiyah អង្គការឈរនៅខាង
ក្រោយការវាយប្រហារភេរវកម្មធំៗនៅឥណ្ឌូណេស៊ី។ តាមប្រភពព័ត៌មាន
សន្តិសុខបានឲ្យដឹងថា៖ ប៉ូលីសនិងទាហានឥណ្ឌូណេស៊ីចំនួន ១៥ ម៉ឺននាក់
ត្រូវបានដាក់ពង្រាយនៅទីកន្លែងសំខាន់ៗក្នុងរយៈពេលចាប់ពីថ្ងៃទី ២៤ ធ្នូ
ឆ្នាំ ២០១៥ ដល់ទី២ មករា ឆ្នាំ ២០១៦៕