ប៊ុលហ្គារីគាំទ្រចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម EU - វៀតណាម
(VOVWORLD) - ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ ប៊ុលហ្គារីលោក Doan Tuan Linh រដ្ឋមន្រ្តី Karanikolov បានជម្រាប់ថា លោកនឹង លោកឯកអគ្គរដ្ឋទូតវៀតណាមមានទស្សនាៈដូចគ្នាថា កិច្ចព្រមព្រៀង EVFTA ដែលគ្រោងនឹងបានចុះហត្ថលេខានាចុងខែមិថុនាខាងមុខនេះ នឹងជំរុញកិច្ចសហ ប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិ យោគរវាងប៊ុលហ្គារីជាមួយវៀតណាម។
រដ្ឋមន្រ្តីសេដ្ឋកិច្ចប៊ុលហ្គារីលោក Emil Karanikolov (ខាងស្ដាំ) ទទួលជួប ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប៊ុលហ្គារីលោក Doan Tuan Linh |
នាថ្ងៃទី២២ ខែមេសា រដ្ឋមន្រ្តីសេដ្ឋកិច្ចប៊ុលហ្គារីលោក Emil Karanikolov បានអោយដឹងថា ប្រទេសនេះគាំទ្រនិងទន្ទឹងរង់ចាំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងសហភាពអឺរ៉ុប (EU) និងវៀត ណាម (EVFTA) នឹងត្រូវបានចុះហត្ថលេខានិង អនុម័តយ៉ាងឆាប់ៗ សំដៅនាំមកនូវផលប្រយោជន៍សម្រាប់ភាគីទាំងពីរ ដែល ក្នុងនោះមានប៊ុលហ្គារី ទៀតផង។ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំប៊ុលហ្គារីលោក Doan Tuan Linh រដ្ឋមន្រ្តី Karanikolov បានជម្រាប់ថា លោកនឹង លោក ឯកអគ្គរដ្ឋទូតវៀតណាមមានទស្សនាៈដូចគ្នាថា កិច្ចព្រមព្រៀង EVFTA ដែលគ្រោងនឹងបានចុះហត្ថលេខានាចុងខែមិថុនាខាងមុខនេះ នឹងជំរុញកិច្ចសហ ប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរវាងប៊ុលហ្គារីជាមួយវៀតណាម។ លោកបានបន្តថា ក្នុងអាណត្តិធ្វើជាប្រធាន EU នាឆមាសទី១ឆ្នាំទៅមិញ ប៊ុលហ្គារីបាន គាំទ្រយ៉ាងសកម្មចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពោលខាងលើ ព្រម ទាំងអះអាងថា នឹងរាយការណ៍ជូនរដ្ឋសភាប៊ុលហ្គារីដើម្បីអនុម័តយ៉ាងឆាប់ៗលើ កិច្ចព្រមព្រៀងនេះ សំដៅទាញយកអស់ពីសក្ដានុភាពនៃទីផ្សារដោយមានចំនួន ប្រជាជន៩៥លាននាក់ដែលកំពុងរីកចម្រើនដូចវៀតណាម ផងដែរ។
ចំណែកឯខ្លួនវិញ ឯកអគ្គរដ្ឋទូតលោក Doan Tuan Linh បានអោយដឹងថា វៀតណាមត្រៀមខ្លួនជាស្រេចធ្វើជាច្រកទ្វារដើម្បីជួយអោយទំនិញប៊ុលហ្គារីអាចជ្រៀតចូលទីផ្សារអាស៊ី ប៉ាស៊ីហ្វិកដ៏ធំទូលាយ៕