ប៊ុលហ្គារីប្រកាសជំងឺផ្តាសាយនៅទូទាំងប្រទេស
(VOVWORLD) - ប៊ុលហ្គារីបានប្រកាសការរាតត្បាតនៃជំងឺផ្តាសាយនៅទូទាំងប្រទេស ដោយបានបិទទ្វាសាលារៀនទាំងអស់ និងបានហាមឃាត់ការវះកាត់ទាំងអស់ ដែលត្រូវបានដាក់ផែនការចាប់ពីថ្ងៃទី ៦ ខែមិនា ក្នុងបរិបទដែលករណីឆ្លងផ្តាសាយប្រភេទ B នៅក្នុង ប្រទេសអឺរ៉ុបនេះ កាន់តែកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។
ប៊ុលហ្គារីប្រកាសជំងឺផ្តាសាយនៅទូទាំងប្រទេស (រូបថត៖ TTXVN) |
សមាជិកនៃកងកម្លាំងពិសេសជាតិ ត្រូវបានបង្កើតឡើងដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺ COVID-19 ដោយព្រមានថា បណ្តាមន្ទីពេទ្យនៅប៊ុលហ្គារីមានអ្នកជំងឺផ្តាសាយយ៉ាងពេញណែនកកកុញតែម្តង ហើយគំរាមកំហែងដល់កិច្ចការត្រៀមរៀបចំដើម្បីឆ្លើយតបនឹងមេរោគថ្មីដែលទើបឆ្លងរាលដាលនៅប្រទេសនេះ។
ទន្ទឹមនឹងនេះដែរ គ្រូពេទ្យនៅប្រទេសប៊ុលហ្គារីបានឲ្យដឹងថានាបច្ចុប្បន្ន ជំងឺផ្តាសាយប្រភេទ B នៅប្រទេសនេះកំពុងរីករាលដាលយ៉ាងឆាប់រហ័សដោយខុសប្រក្រតីផងដែរ។ មជ្ឈមណ្ឌលជំងឺរាតត្បាតជាតិរបស់ប៊ុលហ្គារី បានឲ្យដឹងថានាចុងសប្តាហ៍ នៃកុម្ភៈឆ្នាំ២០២០ ប្រទេសនេះបានកត់សម្គាល់ករណីឆ្លងជំងឺផ្តាសាយប្រភេទ B ប្រមាណ ៥០០០ នាក់ ហើយមិនទាន់មានករណីណាមួយដែលឆ្លងវីរុស SARS-CoV 2 នោះទេ៕