ប៊ែលហ្សិកកំទិចជនសង្ស័យមួយនាក់ក្នុងយុទ្ធនាការបង្ក្រាបទាក់ទិនដល់ការវាយប្រហារភេរវកម្មនៅក្រុងប៉ារីស

ប៊ែលហ្សិកកំទិចជនសង្ស័យមួយនាក់ក្នុងយុទ្ធនាការបង្ក្រាបទាក់ទិនដល់ការវាយប្រហារភេរវកម្មនៅក្រុងប៉ារីស - ảnh 1
កងកម្លាំងបំពេញភារកិច្ចពិសេសប៊ែលហ្សិកប្រយុទ្ធកាំភ្លើងនឹងជនសង្ស័យជាភេរវករនៅខ័ណ្ឌ Forest នាថ្ងៃទី១៥ មិនា (រូបថត៖AFP/TTXVN)

(VOVworld) - ជនសង្ស័យជាភារវករមួយនាក់ត្រូវកំទិចនិងប៉ូលីសចំនួន៤នាក់រង
របួសនៅពេលប៉ូលីសអនុវត្តន៍យុទ្ធនាការបង្ក្រាបនៅខ័ណ្ឌ Forest ភាគខាងត្បូងរាជ
ធានីព្រុចសែល ប្រទេសប៊ែលហ្សិក នាយប់ថ្ងៃទី១៥ មិនា សំដៅស្វែងរកជនសង្ស័យ
ទាក់ទិនដល់ការវាយប្រហារបង្ហូរឈាមនៅក្រុងប៉ារីស របស់បារាំង កាលពីខែ​វិច្ចិកា
ឆ្នាំ២០១៥។ថ្លែងមតិនៅសន្និសីទកាសែតបន្ទាប់ពីបញ្ចប់យុទ្ធ នាការនេះ នាយករដ្ឋ
មន្រ្តីប៊ែលហ្សិកលោក​ Charles Michel បានអះអាងថា រដ្ឋា ភិបាលនឹងច្បាមជាប់និង
ធ្វើបច្ចុប្បន្នកម្មនូវបម្រែបម្រួលនៃយុទ្ធនាការប្រឆាំងភេរវកម្ម ព្រមទាំងខំប្រឹងប្រែង
អស់ពីកម្លាំងកាយចិត្តដើម្បីជួយឧបត្ថម្ភកងកម្លាំងសន្តិ សុខបំពេញភារកិច្ច។
ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ក្រសួងមហាផ្ទៃទុយនេស៊ី នាថ្ងៃទី១៥ មិនា
បានឲ្យដឹងថា កងកម្លាំងសន្តិសុខប្រទេសនេះ បានកំទិចបណ្ដាញភេរវកម្មមួយ
មានជាប់ទាក់ទងជាមួយអង្គការ រដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស នៅទីក្រុង
Tataouine ស្ថិតនៅចម្ងាយ៥០០គីឡូម៉ែត្រពីរដ្ឋធានី Tunis៕

ប្រតិកម្មទៅវិញ

ផ្សេងៗ