បែលហ្ស៊ីកចាប់ខ្លួនបន្ថែមជនសង្ស័យ២នាក់ទាក់ទិនដល់ភេរវកម្មនៅបារាំង

បែលហ្ស៊ីកចាប់ខ្លួនបន្ថែមជនសង្ស័យ២នាក់ទាក់ទិនដល់ភេរវកម្មនៅបារាំង - ảnh 1
ប៉ូលីសបែលហ្ស៊ីកធ្វើការយាមល្បាតតាមដងផ្លូវ (រូបថត៖AP)

(VOVworld) - នាថ្ងៃទី២១ មករា ការិយាល័យអយ្យការសហរដ្ឋបែលហ្ស៊ីក ជូន
ដំណឹងថា ប៉ូលីសប្រទេសនេះបានចាប់ខ្លួនបន្ថែមជនសង្ស័យចំនួន២នាក់ទៀតទាក់
ទិនដល់ការវាយប្រហារភេរវកម្មនៅរដ្ឋធានីប៉ារីស ប្រទេសបារាំង នាយប់ថ្ងៃទី១៣
 វិច្ឆិកា  ឆ្នាំ២០១៥កន្លងទៅ ដែលបណ្ដាលឲ្យមនុស្សចំនួន១៣០នាក់ស្លាប់។តាម
ប្រភពព័ត៌មានពោលខាងលើ មុខសញ្ញាទាំងពីរនេះត្រូវបានចាប់ខ្លួននៅតំបន់
Molenbeek-Saint-Jean នៅទីក្រុងព្រុចសែល ក្នុងនោះមានជនបែលហ្ស៊ីកមួយនាក់
និងជនម៉ារ៉ុកមួយនាក់។គិតរហូតដល់ពេលនេះ មានមនុស្សចំនួន១០នាក់ត្រូវ
បានចាប់ខ្លួននៅបែលហ្ស៊ីកដោយសារទាក់ទិនដល់ការវាយប្រហារភេរវកម្មនៅ
បារាំង ក្នុងនោះភាគច្រើនគឺដោយសារជួយឧបត្ថម្ភខាងភស្តភាសំរាប់មុខសញ្ញា
ឈ្មោះ Salah Abdeslam ដែលជាជនសង្ស័យជួរមុខក្នុងការវាយប្រហារនេះ។
នាបច្ចុប្បន្ន មុខសញ្ញានេះកំពុងលក់ខ្លួនហើយមិនទាន់ចាប់ខ្លួនបាននៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ