បែលហ្ស៊ីកត្រៀមខ្លួនជាស្រេចជំនួសឲ្យអង់គ្លេសទទួលដំណែងធ្វើជាប្រធានប្តូរវេណ EU

បែលហ្ស៊ីកត្រៀមខ្លួនជាស្រេចជំនួសឲ្យអង់គ្លេសទទួលដំណែងធ្វើជាប្រធានប្តូរវេណ EU  - ảnh 1
បែលហ្ស៊ីកត្រៀមខ្លួនជាស្រេចជំនួសឲ្យអង់គ្លេសទទួលដំណែងធ្វើជាប្រធានប្តូរវេណ EU (ិImage: VNA)

(VOVworld) – នាថ្ងៃទី ១៦ កក្កដា រដ្ឋមន្ត្រីការបរទេសបែលហ្ស៊ីក លោក Didider
Reynders បានឲ្យដឹងថា៖ ក្នុងករណីចាំបាច់ បែលហ្ស៊ីកត្រៀមខ្លួនជាស្រេចជំនួស
ឲ្យអង់គ្លេសទទួលដំណែងជាប្រធានប្តូរវេណរបស់ក្រុមប្រឹក្សាអឺរ៉ុបនាពាក់កណ្ដាល
ឆ្នាំ ២០១៧ ខាងមុខ ក្នុងកាលៈទេសៈ អង់គ្លេសកំពុងត្រៀមរៀបចំដំណើរការចរ
ចារស្តីពីការចាកចេញពីសហភាពអឺរ៉ុប EU ឬហៅថា Brexit។ ការផ្តើមឡើងពោល
ខាងលើត្រូវបាននាំចេញនៅសន្និសីទកំពូលនៃអង្គការសន្ធិ សញ្ញាអាត្លង់ទិកខាង
ជើង (NATO) ដែលប្រព្រឹត្តទៅនៅប៉ូឡួញ ចាប់ពីថ្ងៃទី ៨ ដល់ទី ៩ កក្កដា កន្លង
ទៅ បន្ទាប់ពីប្រទេស  Estonia សួរឲ្យប្រទេសបែលហ្ស៊ីក អាចទទួលដំណែងនេះ
សំរាប់អង់គ្លេសដេរឬទេ។ ក្រោយពីការពិគ្រោះយោបល់ ជាមួយរដ្ឋាភិបាលបែហ្ស៊ីក
ក្រសួងការបរទេសនៃប្រទេសនេះបាលើកឡើងគំនិត នេះជាមួយសហសេវិកអឺរ៉ុប
និងថ្នាក់ដឹកនាំរបស់ EU នានា នៅខាងក្រៅសន្និសីទ ជាន់ខ្ពស់សហប្រតិបត្តិ
ការអាស៊ី-អឺរ៉ុប (ASEM) នៅទីក្រុង Ulan Bator របស់ ប៉ុងហ្គូលី។ ប្រធានក្រុម
ប្រឹក្សាអឺរ៉ុប លោក Donald Tusk និងប្រធានគណៈកម្មាធិ ការអឺរ៉ុប លោក Jean
 Claude Juncker បានគាំទ្រការផ្តើមឡើងនេះរបស់ បែលហ្ស៊ីក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ