បែលហ្ស៊ិកនិងវៀតណាមមានឱកាសពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
(VOVWORLD) - ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រប៊ែលហ្សិក និងវៀតណាមមានការរីកចម្រើនយ៉ាងខ្លាំងស្របតាមតម្រូវការនិងឧត្តមភាពរបស់ភាគីទាំងពីរ។ បច្ចុប្បន្ននេះ វៀតណាមជាដៃគូអាទិភាពរបស់ប៊ែលហ្ស៊ិកលើវិស័យជាច្រើន។
រូបថតឧទាហរណ៍ (ប្រភព៖ AFP/TTXVN) |
នេះគឺជាកាវាយតម្លៃរបស់លោកស្រី Anne Lambelin អនុប្រធានគណបក្សសង្គមបែលហ្ស៊ិកនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃទី ២៨ ខែមេសា។ ទាក់ទិននឹងយថាទស្សន៍នៃកិច្ចសហប្រតិបត្តិការពហុភាគី លោកស្រី Lambelin បានសង្កត់ធ្ងន់ថា ជាប្រទេសតែងតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះពាណិជ្ជកម្មអន្តរជាតិនិងឆ្ពោះទៅរកការទូតសេដ្ឋកិច្ចតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ប៊ែលហ្សិកចាត់ទុកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀត ណាម - សហភាពអឺរ៉ុប (EVFTA) គឺជាឱកាសដ៏សំខាន់ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងប៊ែលហ្សិកនិយាយដោយឡែក និងជាមួយសហភាពអឺរ៉ុបនិយាយរួម។ លើសពីនេះទៀត កិច្ចសហប្រតិបត្តិការក្នុងសហគមន៍និយាយភាសាបារាំង កិច្ចសហប្រតិបត្តិការវប្បធម៌ និងការអប់រំក៏នឹងក្លាយជាចំណុចលេចធ្លោមួយនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ខណៈដែលវិស័យសេដ្ឋកិច្ច វប្បធម៌ យុត្តិធម៌ នឹងទទួលបានការយកចិត្តទុកដាក់ថែមទៀតក្នុងទំនាក់ទំនងរវាងសហភាពអឺរ៉ុបនិងវៀតណាម។
ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត លោកស្រី Lambelin បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការគោរពលើសិទ្ធិស្វ័យសម្រេចរបស់ប្រជាជននៃប្រទេសនីមួយៗស្តីពីធនធានធម្មជាតិ ក៏ដូចជាបូរណភាពទឹកដីជាតិផងដែរ។ លោកស្រីក៏បានបង្ហាញគោលបំណងថានឹងមិនកើតមានឡើងភាពតានតឹងកើនឡើងនៅសមុទ្រខាងកើតនាពេលអនាគត ហើយប្រជាជនក្នុងបណ្តាប្រទេសនានា នឹងមិនក្លាយជាជនរងគ្រោះនៃការបង្កហេតុនោះឡើយ៕