បែលហ្ស៊ីកបង្កើនកំលាំងធានាសន្តិសុខនៅទីក្រុង Brussels
|
បែលហ្ស៊ីកបង្កើនកំលាំងធានាសន្តិសុខនៅទីក្រុង Brussels (Image: VNA) |
(VOVworld) – ចាប់ពីសប្តាហ៍ខាងមុខ ការយាមល្បាតរួមរវាងកំលាំងប៉ូលីស្ត
និងកងទ័ពនឹងត្រូវបានដាក់ពង្រាយនៅទីក្រុង Brussels ជាពិសេសនៅបណ្ដា
ស្ថានីយ៍រថភ្លើងក្រោមដីសំដៅបង្កើនសន្តិសុខ។ នេះគឺជាយុទ្ធនាការបង្កើន
សន្តិសុខនៅទីក្រុង Brussels បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់នាថ្ងៃទី ២២
មិនា កន្លងទៅ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត Salah Abdeslam ជនសង្ស័យ
ក្នុងការវាយប្រហារភេរវកម្មទៅលើទីក្រុងប៉ារីស (បារាំង) នាខែ វិច្ជិកាឆ្នាំ ២០១៥
នឹងត្រូវបាននាំខ្លួនទៅបារាំងនាពេលខាងមុខដើម្បីបំរើការងារ ធ្វើការស៊ើប
អង្គេតបើកទូលាយរបស់បែលហ្ស៊ីក៕