|
ប៉ូលីសបែលហ្ស៊ីកបង្កើនសន្តិសុខ (រូបថត៖Getty Images) |
(VOVworld) - ស្ថាប័នសហការវិភាគការគំរាមកំហែង (OCAM) របស់បែលហ្ស៊ីក
នាថ្ងៃទី៨ មករា បានសំរេចថា បន្តរក្សាការប្រកាសអាសន្ននៅកំរិតទី៣លើទូទាំង
ប្រទេសនេះ ដោយសង្កត់ធ្ងន់ថា ការគំរាមកំហែងសន្តិសុខគឺមានលទ្ធភាពកើត
មានឡើង។ដើម្បីមានសេចក្ដីសំរេចចិត្តពោលខាងលើ ស្ថានការណ៍ត្រូវបានវិភាគ
យ៉ាងហ្មត់ចត់រវាង OCAM ជាមួយស្ថាប័នស៊ើបការណ៍សម្ងាត់និងសន្តិសុខ។
នាចុងខែធ្នូ កន្លងទៅ រាជរដ្ឋាភិបាលបែលហ្ស៊ីកបានអនុម័តលើការដាក់ពង្រាយ
កងទ័ពសំដៅធានាសុវត្ថិភាពសំរាប់ទីកន្លែងនិងស្ថាប័នមួយចំនួន។សេចក្ដីសំរេច
ចិត្តនេះត្រូវបានអនុវត្តន៍រហូតដល់ថ្ងៃទី២០ មករា៕