ប៊ែលហ្សិកអនុម័តលើគំរោងច្បាប់ស្ដីអំពីទិន្នន័យអ្នកដំណើរ

ប៊ែលហ្សិកអនុម័តលើគំរោងច្បាប់ស្ដីអំពីទិន្នន័យអ្នកដំណើរ - ảnh 1
ប្រជាជនជម្លៀសចេញពីព្រលានយន្តហោះ Zaventem នៅរដ្ឋធានីព្រុចសែលបន្ទាប់ពីការវាយប្រហារអត្តឃាតដោយគ្រាប់បែកកាលពីថ្ងៃទី២២ មិនា (រូបថត៖AFP/TTXVN)

(VOVworld) - គណៈរដ្ឋមន្ត្រីប៊ែលហ្សិកនាថ្ងៃទី២៩ មេសា បានអនុម័តលើសេចក្ដី
ព្រាងច្បាប់ដែលអនុញ្ញាតិឲ្យការគ្រប់គ្រងនិងចុះបញ្ជីទិន្នន័យអ្នកដំណើរសំដៅ
បង្កើនបង្ការប្រឆាំងពួកភេរវករ។ទិន្នន័យអ្នកដំណើរ (PNR) ជាវិធានការមួយក្នុង
ចំណោមវិធានការទាំង១៨ដែលរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីលោក Charles
Michel នាំចេញបន្ទាប់ពីកើតមានឡើងការវាយប្រហារភេរវកម្មនៅទីក្រុងប៉ារីស
ប្រទេសបារាំងកាលពីខែវិច្ចិកាឆ្នាំមុន។ សេចក្ដីព្រាងច្បាប់ស្ដីអំពី PNR របស់ប៊ែល
ហ្សិកអនុញ្ញាតិឲ្យការត្រួតពិនិត្យ ទិន្នន័យដើម្បីរកឃើញនិងផ្តន្ទាទោសបទល្មើស
ភេរវកម្មនិងបទល្មើសគ្រោះថ្នាក់ផ្សេងៗ ព្រមទាំងអនុញាតិឲ្យស្ថាប័នស៊ើបការណ៍
សម្ងាត់អនុវត្តន៍សកម្មភាពបង្ការប្រឆាំង នឹងអំពើគំរាមកំហែងទៅលើផលប្រយោ
ជន៍របស់រដ្ឋ កែលំអរការងារត្រួតពិនិត្យ អ្នកធ្វើដំណើរឆ្លងព្រំដែន និងប្រឆាំងគ្រោះ
អន្តោប្រវេសន៍ដោយខុសច្បាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ