បេសកកម្មអចិន្ត្រៃយ៍វៀតណាមជួបសំណេះសំណាលជាមួយអ្នកជំនាញវៀតណាមដែលកំពុងធ្វើការនៅទីភ្នាក់ងារអង្គការសហប្រជាជាតិ

(VOVWORLD) - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ២០២៤ បេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ នាថ្ងៃទី ៨ ខែកុម្ភៈ បានជួបសំណេះសំណាលយ៉ាងកក់ក្តៅនិងជូនពរឆ្នាំថ្មីដល់អ្នកជំនាញវៀតណាមដែលកំពុងធ្វើការនៅទីភ្នាក់ងារអង្គការសហប្រជាជាតិ។

បេសកកម្មអចិន្ត្រៃយ៍វៀតណាមជួបសំណេះសំណាលជាមួយអ្នកជំនាញវៀតណាមដែលកំពុងធ្វើការនៅទីភ្នាក់ងារអង្គការសហប្រជាជាតិ - ảnh 1ឯកអគ្គរដ្ឋទូតលោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានមានប្រសាសន៍នៅក្នុងពិធីជួបសំណេះសំណាល (រូបថត៖ អ្នកយកព័ត៌មាន VOV ប្រចាំនៅសហរដ្ឋអាមេរិក)

ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតលោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិបានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានដ៏មានអត្ថន័យ និងជាក់ស្តែងរបស់អ្នកជំនាញវៀតណាមចំពោះការងាររួមរបស់អង្គការសហប្រជាជាតិ ក៏ដូចជាភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារបេសកកម្មអចិន្ត្រៃយ៍វៀតណាមនាពេលកន្លងមក។ ក្នុងការពិនិត្យឡើងវិញដោយរីករាយនូវសមិទ្ធិផលលេចធ្លោមួយចំនួនលើគ្រប់វិស័យ របស់ប្រទេសជាតិក្នុងឆ្នាំ ២០២៣ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលពិភពលោកជួបប្រទះនឹងការលំបាក និងបញ្ហាប្រឈមជាច្រើន ការងារកិច្ចការបរទេសរួមទាំងកិច្ចការបរទេសពហុភាគី និងសមាហរណកម្មអន្តរជាតិនៅតែជាចំណុចលេចធ្លោយ៉ាងត្រចះត្រចង់ រួមចំណែកយ៉ាងសកម្មក្នុងការលើកកំពស់កិត្យានុភាព និងឋានៈរបស់វៀត ណាមនៅលើឆាកអន្តរជាតិ។ ឈានចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ក ២០២៤ ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang បានសម្តែងក្តីសង្ឃឹមថា អ្នកជំនាញការវៀតណាម មិនថាមុខតំណែង  អ្វីនោះទេ នឹងបន្តបំពេញល្អនូវតួនាទីតំណាងឲ្យបញ្ញា អត្តសញ្ញាណវៀតណាមនៅអង្គការសហប្រជាជាតិ សម្របសម្រួលជាមួយគណៈប្រតិភូវៀតណាម ជាពិសេសក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធី និងគម្រោងរបស់អង្គការសហប្រជាជាតិ និងអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក៏ដូចជាក្នុងការងារសហគមន៍ និងទំនាក់ទំនងជាមួយប្រទេសម្ចាស់ផ្ទះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ