បេសកជនពិសេស អ.ស.ប. លោក Mitsura បន្តជួបធ្វើការជាមួយបណ្ដាភាគីប្រឆាំងរបស់ស៊ីរី


បេសកជនពិសេស អ.ស.ប. លោក Mitsura បន្តជួបធ្វើការជាមួយបណ្ដាភាគីប្រឆាំងរបស់ស៊ីរី - ảnh 1
បេសកជនពិសេស អ.ស.ប. លោក Mitsura បន្តជួបធ្វើការជាមួយបណ្ដាភាគីប្រឆាំងរបស់ស៊ីរី (Image: VNA)

(VOVworld) – នាថ្ងៃទី ១៤ មេសា បេសកជនពិសេស អ.ស.ប. ទទួលបន្ទុកបញ្ហា
 ស៊ីរី លោក Staffan de Mitsura បានជួបធ្វើការជាមួយក្រុមចរចារ Moscow – Kair
នៃភាគីប្រឆាំងស៊ីរីនៅទីក្រុង Geneva ស្វីស។ ខ្លឹមសារសំខាន់នៃជំនួបធ្វើការនេះ
គឺដំណើកាលអន្តរកាលនិងរដ្ឋធម្មនុញ្ញថ្មីរបស់ប្រទេសមជ្ឈឹមបូព៌ារនេះ។ ភាគីទាំង
ពីរបានឯកភាពបន្តជួបធ្វើការនាពេលខាងមុខ។ នៅជំនួបពោលខាងលើ ក្រុម
Moscow – Kair បានផ្ញើរទៅដល់លោក Mitsura មតិរបស់ខ្លួនស្តីពីគោលការណ៍
 ចំនួន  ១២ សំដៅដោះស្រាយជំលោះនៅស៊ីរីដែលលោកបានរៀបចំនៅវង់ចរ
ចារ មុន។ ក្នុងពេលនោះ នៅទីក្រុង Geneva អ្នកនាំពាក្យគណៈកម្មការចរចារជាន់
ខ្ពស់តំណាងឲ្យសម្ព័ន្ធភាពភាគីប្រឆាំងនៅស៊ីរី លោក Salim al Muslat នាថ្ងៃទី
១៤ មេសា បានអះអាងថា៖ ភាគីប្រឆាំងត្រៀ​មខ្លួនជាស្រេចបែងចែកអាសនៈក្នុង
រដ្ឋាភិបាលអន្តរកាលជាមួយបណ្ដាសមាជិកក្នុងរដ្ឋាភិបាលកាន់អំណាច
នាបច្ចុប្បន្ន ប៉ុន្តែ មិនម៉ែនជាមួយប្រធានាធិបតី Bashar al Assad ទេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ