បេសកជនពិសេសទទួលបន្ទុកនុយក្លេអ៊ែររបស់កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិកនឹងបើកកិច្ចប្រជុំនាពេលខាងមុខ
(VOVWORLD) - យោងតាមសេចក្តីប្រកាសកាលពីថ្ងៃទី ៣ ខែមិថុនា លោក Kim Gunn តំណាងពិសេសទទួលបន្ទុកបណ្ដាបញ្ហាសន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉េ នឹងមានជំនួបទ្វេភាគី និងត្រីភាគីជាមួយសមភាគីអាមេរិកលោក Sung Kim និងសមភាគីជប៉ុនលោក Takehiro Funakoshi ។
សកម្មភាពបាញ់បង្ហោះមីស៊ីលរបស់ស.ប.បករ៉េ (រូបថត៖ AFP/VNA) |
ក្រសួងការបរទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី ២៧ ឧសភា បានឲ្យដឹងថា បេសកជនពិសេសទទួលបន្ទុកបញ្ហានុយក្លេអ៊ែរជួរមុខរបស់ប្រទេសនេះ សហរដ្ឋអាមេរិក និងជប៉ុន នឹងជួបប្រជុំនៅទីក្រុងសេអ៊ូលនៅសប្តាហ៍ខាងមុខ ដើម្បីពិភាក្សាគ្នាអំពីបណ្ដាសកម្មភាពបង្ករឿងហេតុរបស់ ស.ប.បករ៉េ។
យោងតាមសេចក្តីប្រកាសកាលពីថ្ងៃទី ៣ ខែមិថុនា លោក Kim Gunn តំណាងពិសេសទទួលបន្ទុកបណ្ដាបញ្ហាសន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉េ នឹងមានជំនួបទ្វេភាគី និងត្រីភាគីជាមួយសមភាគីអាមេរិកលោក Sung Kim និងសមភាគីជប៉ុនលោក Takehiro Funakoshi ។ នៅក្នុងជំនួបនេះ ក្រុមមន្ត្រីគ្រោងនឹងចែករំលែកការវាយតម្លៃរបស់ពួកគេអំពីការធ្វើតេស្តមីស៊ីលនាពេលថ្មីៗនេះរបស់ ស.ប.បកូរ៉េ លទ្ធភាពធ្វើតេស្តនុយក្លេអ៊ែរ និងយុទ្ធសាស្ត្ររួមសម្រាប់ការទប់ទល់នឹងទីក្រុងព្យុងយ៉ាង។
សកម្មភាពទាំងនេះត្រូវបានប្រព្រឹត្តិទៅ ក្រោយពីកងទ័ពកូរ៉េខាងត្បូងបានប្រកាសថា ស.ប.បកូរ៉េ ទើបបានបាញ់បង្ហោះមីស៊ីលបាលីស្ទិកចំនួន ៣ គ្រាប់សំដៅទៅលើដែនសមុទ្រភាគខាងកើតនៃប្រទេសនេះ ក្នុងនោះទំនងជាមានមីស៊ីលបាលីស្ទីកអន្តរទ្វីប (ICBM) មួយគ្រាប់ផងដែរ៕