បេសកជនពិសេសរបស់ អ.ស.ប. បំពេញទស្សនកិច្ចនៅលីប៊ី

បេសកជនពិសេសរបស់ អ.ស.ប. បំពេញទស្សនកិច្ចនៅលីប៊ី - ảnh 1
បេសកជនពិសេសរបស់ អ.ស.ប. បំពេញទស្សនកិច្ចនៅលីប៊ី (Image: VNA)


(VOVworld) – នាថ្ងៃទី ២១ កុម្ភៈ បេសកជនពិសេសរបស់ អ.ស.ប. ទទួលបន្ទុក
បញ្ហានៅស៊ីរី លោក Martin Kobler បានទៅកាន់ Tobruk ដែលជាទីស្នាក់ ការ
របស់រដ្ឋសភាលីប៊ីត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់មុនពេលការ
បោះឆ្នោតទំនុកទុកចិត្តចំពោះរដ្ឋាភិបាលសម្ព័ន្ធភាពជាតិនៃប្រទេសនេះ។
លោក  Martin Kobler  បានអះអាងថា៖ លោកទៅកាន់ទីក្រុង Tobruk សំដៅ
ជួយ ឧបត្ថម្ភការបោះដោយមិនធ្វើអន្តរាគមន៍ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់
ប្រទេសនេះ ឡើយ។ មុននោះ នាថ្ងៃទី ២០ កុម្ភៈ នាយករដ្ឋមន្ត្រីត្រូវបាន
កំណត់របស់លីប៊ី គឺ លោក  Fayez Al Sarraj  បានដាក់ឲ្យរដ្ឋសភារបៀប
វារៈរបស់រដ្ឋាភិបាលសាម គ្គីភាពថ្មីមុនពេលការបោះឆ្នោតទំនុកទុកចិត្ត
ដែលគ្រោងនឹងត្រូវបានរៀបចំឡើង នាថ្ងៃទី ២៣ កុម្ភៈ ខាងមុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ