បេសកជនពិសេសរបស់ចិន​មក​ដល់​​កូរ៉េខាងត្បូងដើម្បីពិភាក្សាអំពី​បញ្ហាកូរ៉េខាងជើង

(VOVWORLD) - នៅថ្ងៃទី ១ ខែឧសភា បេសកជនពិសេសរបស់ចិនទទួលបន្ទុកកិច្ចការឧបទ្វីបកូរ៉េ - លោក Liu Xiaoming បានមកដល់ទីក្រុងសេអ៊ូល (កូរ៉េខាងត្បូង) ហើយបានជួបពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូងលោក Noh Kyu-duk ចំពេលមានភាពតានតឹងអូសបន្លាយ ដោយសារតែការធ្វើតេស្តមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។
បេសកជនពិសេសរបស់ចិន​មក​ដល់​​កូរ៉េខាងត្បូងដើម្បីពិភាក្សាអំពី​បញ្ហាកូរ៉េខាងជើង - ảnh 1បេសកជនពិសេសចិនទទួលបន្ទុកកិច្ចការឧបទ្វីបកូរ៉េ - លោក Liu Xiaoming។ (រូបថត៖ Reuters/TTXVN)

ថ្លែងមតិទៅកាន់អ្នកសារព័ត៌មាន បេសកជនពិសេសចិនបានឲ្យដឹងថា លោកនឹងជួបជាមួយមន្ត្រីនៅក្នុងរដ្ឋបាលកូរ៉េខាងត្បូងបច្ចុប្បន្ននិងអនាគត ដើម្បីពិភាក្សាអំពី "ដំណោះស្រាយនយោបាយ" សម្រាប់បញ្ហានៅឧបទ្វីបកូរ៉េ។ ដោយលើកឡើងពីបញ្ហាដែលនៅសេសសល់ទាក់ទងនឹងកូរ៉េខាងជើង លោក Liu Xiaoming បានសង្កត់ធ្ងន់ថា លទ្ធផលនៃការដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េ គឺអាស្រ័យលើទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង មិនមែនទីក្រុងប៉េកាំងទៀតសោត។

លោក Liu Xiaoming ក៏បានចែករំលែកពីដើមហេតុនៃអរិភាពរវាងអាមេរិកនិងកូរ៉េខាងជើង គឺជាការសង្ស័យយ៉ាងជ្រាលជ្រៅរវាងប្រទេសទាំងពីរ ហើយដើម្បីដោះស្រាយបញ្ហានេះ ភាគីទាំងពីរចាំបាច់ត្រូវធ្វើកិច្ចសន្ទនាដោយស្មោះត្រង់ និងប្រកបដោយអត្ថន័យ។

តាមការគ្រោងទុក នៅថ្ងៃទី ៣ ខែឧសភា លោក Liu Xiaoming នឹងជួបពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូងលោក Noh Kyu-duk ដើម្បីចែករំលែកការវាយតម្លៃ អំពីស្ថានភាពសន្តិសុខដ៏ធ្ងន់ធ្ងរនៅឧបទ្វីបកូរ៉េនាពេលថ្មីៗនេះ ក៏ដូចជាពិភាក្សាអំពីវិធានការសហប្រតិបត្តិការដើម្បីស្ថិរភាពស្ថានភាពផងដែរ៕

  

ប្រតិកម្មទៅវិញ

ផ្សេងៗ