បេសកជនពិសេសរបស់ប្រធានាធិបតីហ្វីលីពីនទៅបំពេញទស្សនកិច្ចនៅចិន


បេសកជនពិសេសរបស់ប្រធានាធិបតីហ្វីលីពីនទៅបំពេញទស្សនកិច្ចនៅចិន - ảnh 1
បេសកជនពិសេសរបស់ប្រធានាធិបតីហ្វីលីពីនទៅបំពេញទស្សនកិច្ចនៅចិន (VNA)

(VOVworld) – អតីតប្រធានាធិបតីហ្វីលីពីន លោក Fidel Ramos បានទៅបំពេញ
 ទស្សនកិច្ចនៅចិននាថ្ងៃទី ៨ សីហា ដើម្បីចាប់ផ្តើមការចរចារបំរុងជាមួយ
មជ្ឈដ្ឋានមន្ត្រីចិន។​ ប្រធានាធិបតីហ្វីលីពីន​លោក  Rodrigo Duterte បានតែង
 តាំងលោក Fidel Ramos ធ្វើជាបេសកជនពិសេសទទួលបន្ទុកការកែលំអរទំនាក់
 ទំនងរវាងប៉េកាំងនិងម៉ានីលក្រោយពីហ្វីលីពីននាំចេញបញ្ហាជំលោះលើសមុទ្រ
ខាងកើតឡើងតុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ (PCA) នៅឡេអេរ ប្រទេសហូឡង់។
តាមសាលក្រមរបស់ PCA ចិនគ្មានតួនាទីប្រវត្តិសាស្ត្រចំពោះបណ្ដាតំបន់សមុទ្រ
នៅសមុទ្រខាងកើត ហើយគ្មានមូលដ្ឋានគតិយុត្តដើម្បីនាំចេញសេចក្តីប្រកាស
សិទ្ធិប្រវត្តិសាស្ត្រចំពោះប្រភពធនធានធម្មជាតិក្នុងតំបន់ដែលភាគីចិនហៅថា
 «ផែនទី ៩ កំណាត់» ទេ។ ប្រធានាធិបតី Rodrigo Duterte បានអះអាងថា៖
សាលក្រមរបស់ PCA ទាក់ទិនដល់ការប្តឹងតវ៉ារវាងហ្វីលីពីននិងចិន ដែលត្រូវ
បាននាំចេញនាថ្ងៃទី ១២ កក្កដា កន្លងទៅ​ នឹងជាមូលដ្ឋានសំរាប់បណ្ដាការ
ចរចារ រវាងម៉ានីលនិងប៉េកាំងស្តីពីជំលោះអធិបតេយ្យភាព នាពេលខាងមុខ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ