បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកទទួលបន្ទុកការប្រែប្រួលអាកាសធាតុ មកបំពេញទស្សនកិច្ចនៅវៀតណាម
(VOVWORLD) - ក្នុងអំឡុងពេលស្នាក់នៅប្រទេសវៀតណាម លោក John Kerry នឹងជួបជាមួយមន្ត្រីរដ្ឋាភិបាលនិងមេដឹកនាំធុរកិច្ច ដើម្បីកសាងការឯកភាពគ្នាលើសកម្មភាពសំខាន់ៗ សំដៅដោះស្រាយវិបត្តិអាកាសធាតុ និងពន្លឿនការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចថាមពលស្អាតវិញ។
លោក John Kerry (ប្រភព៖ Reuters) |
ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានប្រកាសថា បេសកជនពិសេសរបស់ប្រធានាធិប តីអាមេរិកទទួលបន្ទុកការប្រែប្រួលអាកាសធាតុ លោក John Kerry បានមកបំពេញទស្សនកិច្ចនៅវៀត ណាមចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ ខែកុម្ភៈ។ ក្នុងអំឡុងពេលស្នាក់នៅប្រទេសវៀតណាម លោក John Kerry នឹងជួបជាមួយមន្ត្រីរដ្ឋាភិ បាលនិងមេដឹកនាំធុរកិច្ច ដើម្បីកសាងការឯកភាពគ្នា លើសកម្មភាពសំខាន់ៗ សំដៅដោះស្រាយវិបត្តិអាកាសធាតុ និងពន្លឿនការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចថាមពលស្អាតវិញ។
លោក John Kerry បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ហើយបានអះអាងពីបំណងចង់ឱ្យវៀតណាមលើកកម្ពស់បន្ថែមទៀតនូវតួនាទីរបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងវិបត្តិអាកាសធាតុពិភពលោក។ លោកបានចាត់ទុកថា វៀតណាមមានគុណសម្បត្តិ និងសក្ដានុពលខ្លាំងក្នុងការអភិវឌ្ឍថាមពលស្អាតនិងកកើតឡើងវិញ ដោយអះអាងថា អាមេរិកតែងតែគាំទ្រនិងត្រៀមខ្លួនជាស្រេចជួយវៀតណាមឱ្យក្លាយជាប្រទេសនាំមុខគេក្នុងតំបន់ លើវិស័យបច្ចេកវិទ្យាថាមពលស្អាត កកើតឡើងវិញ ជាមួយនឹងគម្រោងសហប្រតិបត្តិការជាក់ស្តែងផងដែរ៕