បេសកជនពិសេសរបស់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង​ធ្វើ​កិច្ចសន្ទនា​តាមទូរស័ព្ទស្ដីពីកូរ៉េខាងជើង

(VOVWORLD) - កាសែត The Military Times នាថ្ងៃដដែលបានដកស្រង់ប្រភពព័ត៌មានបានឲ្យដឹងថា សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមករា។ ក្រុមអ្នកសង្កេតការណ៍យោធាបានវាយតម្លៃថា នេះគឺជាសមយុទ្ធយោធាជើងទឹកដោយទ្រង់ទ្រាយធំបំផុតមួយតាំងពីមុនមករវាងប្រទេសទាំង ៣។
បេសកជនពិសេសរបស់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង​ធ្វើ​កិច្ចសន្ទនា​តាមទូរស័ព្ទស្ដីពីកូរ៉េខាងជើង - ảnh 1បេសកជនពិសេសរងរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ទទួលបន្ទុកកូរ៉េខាងជើង លោកស្រី Jung Pak រូបថត៖ koreatimes.co.kr

នាថ្ងៃទី ១៧ មករា បេសកជនពិសេសរងរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ទទួលបន្ទុកកូរ៉េខាងជើង លោកស្រី Jung Pak បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីជប៉ុន និងកូរ៉េខាងត្បូង ពិគ្រោះយោបល់ និងសហការគ្នាឆ្លើយតបនឹងសកម្មភាពរបស់កូរ៉េខាងជើង។

កាសែត The Military Times នាថ្ងៃដដែលបានដកស្រង់ប្រភពព័ត៌មានបានឲ្យដឹងថា សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមករា។ ក្រុមអ្នកសង្កេតការណ៍យោធាបានវាយតម្លៃថា នេះគឺជាសមយុទ្ធយោធាជើងទឹកដោយទ្រង់ទ្រាយធំបំផុតមួយតាំងពីមុនមករវាងប្រទេសទាំង ៣។

សមយុទ្ធនេះបានធ្វើឡើងបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានប្រកាសលុបចោលការប្តេជ្ញាចិត្តយូរអង្វែងចំពោះដំណើរការបង្រួបបង្រួមដោយសន្តិវិធីជាមួយកូរ៉េខាងត្បូង ព្រមទាំងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកូរ៉េខាងជើងដើម្បីលុបបំបាត់គំនិតអំពីវឌ្ឍនភាពក្លាយទៅជាប្រទេសឯកភាពមួយរវាងប្រទេសកូរ៉េទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ