បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទៅកាន់ស៊ីរីជំរុញដំណើរការសន្តិភាព

(VOVWORLD) - នាថ្ងៃទី ២២ ខែកញ្ញា បេសកជនពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាប្រទេសស៊ីរី លោក Geir Pedersen បានជូនដំណឹងថាមានការរីកចម្រើនក្នុងការបង្កើតឡើងគណៈកម្មាធិការចងក្រងរដ្ឋធម្មនុញ្ញរបស់ជនស៊ីរី។
បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទៅកាន់ស៊ីរីជំរុញដំណើរការសន្តិភាព - ảnh 1 បេសកជនពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាប្រទេសស៊ីរី លោក Geir Pedersen (រូបថត៖ vov.vn)

នាថ្ងៃដដែលនោះ លោក Geir Pedersen បានទៅដល់ទីក្រុង Damacus ហើយគ្រោងនឹងជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេស Walid al-Moallem នៅទីនេះផងដែរ។ មុននេះ នាថ្ងៃទី ១៨ ខែកញ្ញា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអះអាងថា ភាគីពាក់ព័ន្ធទាំងអស់នៅប្រទេសស៊ីរី បានឯកភាពលើសមាសភាពនៃគណៈកម្មាធិការមួយទទួលបន្ទុកការចងក្រងរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ ហើយលោក Geir Pedersen ក៏កំពុងបំពេញការងារចុងក្រោយជាមួយភាគីនានាអំពីបណ្តាល័ក្ខខ័ណ្ឌផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ