បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាស៊ីរី អំពាវនាវឱ្យភាគីនានាខិតខំប្រឹងប្រែងក្នុងការចរចាជាមួយគ្នា

(VOVWORLD) - នាថ្ងៃទី ២៩ ខែវិច្ឆិកា បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅស៊ីរ លោក Geir Pedersen បានអំពាវនាវឱ្យភាគីនានាត្រូវខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវកិច្ចចរចារប្រកបដោយជោគជ័យនាពេលខាងមុខ ដោយសំដៅទៅរកវិធានការណ៍កែតំរូវរដ្ឋធម្មនុញ្ញស៊ីរី និងបញ្ចប់សង្គ្រាមស៊ីវិលនាពេលឆាប់ៗនេះ។
បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាស៊ីរី អំពាវនាវឱ្យភាគីនានាខិតខំប្រឹងប្រែងក្នុងការចរចាជាមួយគ្នា - ảnh 1 បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅស៊ីរ លោក Geir Pedersen  (រូបថត៖ AFP/TTXVN)

ថ្លែងទៅកាន់សារព័ត៌មាននៅឯកិច្ចប្រជុំតាមប្រព័ន្ធអនឡាញមុនពេលចូលរួមកិច្ចចរចាជុំថ្មី ដែលបានធ្វើឡើងនៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស) នាថ្ងៃទី ៣០ ខែវិច្ឆិកា បេសកជនពិសេសលោក Pedersen បានឲ្យដឹងថាប្រទេសស៊ីរីបានឆ្លងកាត់បញ្ហាជម្លោះជិត ១០ ឆ្នាំ ដែលបណ្តាលឱ្យមានការបែកបាក់គ្នាយ៉ាងជ្រាលជ្រៅនិងបង្កឲ្យមានការរិចរិលទំនុកចិត្តចំពោះភាគីនានា ហេតុដូច្នេះការកសាងជំនឿទុកចិត្តនឹងក្លាយទៅជាទ្វារឆ្ពោះទៅរកដំណើរការនយោបាយកាន់តែស៊ីជម្រៅផងដែរ។

លោក Pedersen  បានបន្ថែមទៀតថាលោកបានបំពេញទស្សនកិច្ចជាច្រើនលើកក្នុងប៉ុន្មានសប្តាហ៍កន្លងមកនេះ ព្រមទាំងពិភាក្សាការងារជាមួយសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលស៊ីរី ក៏ដូចជាសម្ព័ន្ធមិត្តនៃភាគីប្រឆាំងផងដែរ។ លោកក៏បានសង្កត់ធ្ងន់ពីសារសំខាន់នៃការគាំទ្ររបស់សហគមន៍អន្តរជាតិចំពោះកិច្ចខិតខំប្រឹងប្រែងសន្តិភាពរបស់អង្គការសហប្រជាជាតិ ព្រមទាំងជម្រាបដោយក្តីសប្បាយចិត្តថានាបច្ចុប្បន្នអង្គការសហប្រជាជាតិកំពុងទទួលបានការគាំទ្រជាចាំបាច់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ