បេសកជនពិសេសអង្គការសហប្រជាជាតិកោះហៅវង់ចរចាស្ដីពីស៊ីរីលើកទី ៨

(VOVWORLD) -នាថ្ងៃទី ២៧ កញ្ញា ថ្លែងមតិទៅកាន់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បេសកជនពិសេសអង្គការសហប្រជាជាតិ ស្ដីពីស៊ីរី លោក Staffan de Mistura បានសម្ដែងក្ដីសង្ឃឹមកោះហៅវង់ចរចាលើកទី ៨ ស្ដីពីជំលោះបង្ហូរឈាមដែលបានអូសបន្លាយជាង ៦ ឆ្នាំកន្លងទៅនៅស៊ីរី ដែលយឺតបំផុតគឺចុងខែតុលា ឬដើមខែវិច្ឆិកាខាងមុខ នៅក្រុងហ្សឺណែវប្រទេសស្វីស។
បេសកជនពិសេសអង្គការសហប្រជាជាតិកោះហៅវង់ចរចាស្ដីពីស៊ីរីលើកទី ៨ - ảnh 1បេសកជនពិសេសអង្គការសហប្រជាជាតិកោះហៅវង់ចរចាស្ដីពីស៊ីរីលើកទី ៨ 

នាថ្ងៃទី ២៧ កញ្ញា ថ្លែងមតិទៅកាន់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បេសកជនពិសេសអង្គការសហប្រជាជាតិ ស្ដីពីស៊ីរី លោក Staffan de Mistura បានសម្ដែងក្ដីសង្ឃឹមកោះហៅវង់ចរចាលើកទី ៨ ស្ដីពីជំលោះបង្ហូរឈាមដែលបានអូសបន្លាយជាង ៦ ឆ្នាំកន្លងទៅនៅស៊ីរី ដែលយឺតបំផុតគឺចុងខែតុលា ឬដើមខែវិច្ឆិកាខាងមុខ នៅក្រុងហ្សឺណែវប្រទេសស្វីស។ លោក Mistura បានអំពាវនាវឲ្យរដ្ឋាភិបាល និងភាគីប្រឆាំងស៊ីរី វាយតម្លៃស្ថានភាពនាបច្ចុប្បន្នឲ្យបានជាក់ស្ដែង ដោយផ្អែកលើស្មារតីទទួលខុសត្រូវខ្ពស់ចំពោះប្រជា ជនស៊ីរី រួមទាំងត្រៀមខ្លួនជាស្រេចដើម្បីចូលរួមកិច្ចចរចាសន្តិភាព ដែលមានខ្លឹមសារសំខាន់ៗចំនួន ៤ គឺ ៖ រដ្ឋាភិបាលថ្នាក់កណ្ដាល និងមូលដ្ឋាន  រដ្ឋធម្មនុញ្ញថ្មី  ការបោះឆ្នោតត្រូវបានត្រួតពិនិត្យដោយអង្គការសហប្រជាជាតិ និងការប្រយុទ្ធប្រឆាំងភេរវកម្ម។

        មុននេះ បេសកជនពិសេស លោក Mistura បានរៀបចំរង់ចរចាចំនួន ៧ ដងហើយ ក៏ប៉ុន្តែមិនសូវទទួលបានជោគជ័យនៅក្រុងហ្សឺណែវឡើយ នៅពេលដែលជោគវាសនារបស់ប្រធានាធិបតីស៊ីរីលោក Bashar al-Assad បានក្លាយជាឧបសគ្គដ៏សំខាន់នៅក្នុងដំណើរការចរចា។ ក្រុមប្រឆាំងស៊ីរីនិងមហាអំណាចលោកខាងលិចជាច្រើនបានទាមទារឲ្យលោក al-Assad ត្រូវលាលែងចេញពីតំណែង។ ក៏ប៉ុន្តែ ថ្នាក់ដឹកនាំស៊ីរី ដោយមានអំណាចខាងយោធននេះមិនធ្វើសម្បទានក្នុងបញ្ហានេះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ