បេសកជនពិសេសអង្គការសហប្រជាជាតិអំពាវនាវឲ្យបញ្ចប់សង្គ្រាមនៅយេម៉ែន

(VOVWORLD) - លោក បេសកជនពិសេសអ.ស.បបានសង្កត់ធ្ងន់ទៅលើការប៉ះទង្គិចគ្នានាពេលចុងក្រោយនេះ ដែលលោកបានពណ៌នាថា “ជាការប៉ះទង្គិចមួយក្នុងចំណោមការប៉ះទង្គិចដ៏ អាក្រក់បំផុតនៅយេម៉ែនក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមក”។

បេសកជនពិសេសអង្គការសហប្រជាជាតិអំពាវនាវឲ្យបញ្ចប់សង្គ្រាមនៅយេម៉ែន - ảnh 1ផ្ទះសម្បែងរងការបំផ្លិចបំផ្លាញក្នុងការវាយប្រហារដោយគ្រប់បែកមួយនៅក្បែរព្រលានយន្តហោះអន្តរជាតិ Aden យេម៉ែន កាលពីថ្ងៃទី៣១ តុលា ឆ្នាំ២០២១។ (រូបថត៖ Xinhua/VNA)
ថ្លែងនៅកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃទី១២ ខែមករា បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកបញ្ហា យេម៉ែន លោក Envoy Hans Grundberg បានចាត់ទុកថា ត្រូវតែមានឆន្ទៈនយោបាយ និងការដឹកនាំដោយមានការទទួលខុសត្រូវ ដើម្បីបញ្ចប់សង្គ្រាមក្នុងអំឡុងពេល៧ឆ្នាំ កន្លងមកនេះនៅយេម៉ែន។
លោក Grundberg បានបញ្ជាក់សារជាថ្មីម្ដងទៀតថា នឹងមិនអាចរកឃើញ ដំណោះស្រាយដ៏យូរអង្វែងណាមួយនៅលើសមរភូមិបានឡើយ ព្រមទាំងអំពាវនាវឲ្យ បណ្ដាភាគីដែលចូលរួមការប្រយុទ្ធនៅយេម៉ែន ធ្វើការសន្ទនាជាមួយគ្នាតែម្ដង។ លោក បេសកជនពិសេសអ.ស.បបានសង្កត់ធ្ងន់ទៅលើការប៉ះទង្គិចគ្នានាពេលចុងក្រោយនេះ ដែលលោកបានពណ៌នាថា “ជាការប៉ះទង្គិចមួយក្នុងចំណោមការប៉ះទង្គិចដ៏ អាក្រក់បំផុតនៅយេម៉ែនក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមក”។
លើសពីនេះទៅទៀត លោក Grundberg ក៏បានលើកឡើងការព្រួយបារម្ភចំពោះ ការដែលបុគ្គលិកអ.ស.បបន្តត្រូវឃុំឃាំងនៅ Sana’a និង Marib ព្រមទាំងអំពាវនាវឲ្យ មានការ “ចូលជួបផ្ទាល់ភ្លាមមួយរំពិច” ជាមួយជនរងគ្រោះ ហើយផ្គត់ផ្គង់ព័ត៌មានជាផ្លូវ ការបន្ថែមទៀតអំពីស្ថានការណ៍របស់ពួកគេផងដេរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ