បេសកជនពិសេសអំពី Francophonie របស់ប្រធានរដ្ឋវៀតណាមទៅបំពេញទស្សនកិច្ចនៅកាណាដា។

បេសកជនពិសេសអំពី Francophonie របស់ប្រធានរដ្ឋវៀតណាមទៅបំពេញទស្សនកិច្ចនៅកាណាដា។ - ảnh 1
បេសកជនពិសេសទទួលបន្ទុកអំពី Francophonie របស់ប្រធានរដ្ឋវៀតណាម Truong Tan Sang និងជាឧបការីរដ្ឋមន្ត្រីការបរទេស Nguyen Ngoc Son

        VOV-ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៤តុលា បេសកជនពិសេសទទួលបន្ទុកអំពី
 Francophonie របស់ប្រធានរដ្ឋវៀតណាម Truong Tan Sang និងជាឧបការី​
រដ្ឋមន្ត្រី​ការបរទេស Nguyen Ngoc Son បានមានដំណើរទស្សនកិច្ចការងារ​នៅ​
កាណាដា។ នៅ Ottawa លោក Nguyen Ngoc Son បានជួបសន្ទនាជាមួយ
លោក John Hannaford ទីប្រឹក្សាកិច្ចការបរទេសរបស់នាយករដ្ឋមន្ត្រីកាណាដា
Stephen Harper លោកស្រី Jillian Stirk ឧបការីអនុរដ្ឋមន្ត្រីការបរទេសកាណាដា
​ទទួល​បន្ទុកពិសេស​អំពី Francophonie ជាដើម។ នៅបណ្ដាជំនួបសន្ទនា លោក​
Nguyen Ngoc Son បានអះអាង​នូវ​បំណង​របស់​វៀតណាមត្រៀមជាស្រេចក្នុង
ការទទួលរៀបចំសន្និសីទ​ជាន់ខ្ពស់បណ្ដាប្រទេស Francophonie លើកទី១៥នា
ឆ្នាំ២០១៤។​ លោក Nguyen Ngoc Son បានលើកច្បាស់​ថា វៀតណាមមាន
លក្ខណៈគ្រប់គ្រាន់អំពី​សម្ភារះ​ក៏​ដូចជាកិត្យានុភាពអន្តរជាតិនិង​បទ​ពិសោធន៍ ដើម្បីរៀបចំដ៏ជោគជ័យសន្និសីទនេះ​រួមចំណែកក្នុងកិច្ចសហប្រតិបត្តិការ​និង​
អភិវឌ្ឍន៍របស់សហគមន៍ Francophonie និយាយរួម ទន្ទឹមនឹងនោះចង់ឲ្យ
រដ្ឋាភិបាល​កាណាដាគាំទ្រវៀតណាម​ក្នុងបញ្ហា​នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ