បេសកជនពិសេសអាមេរិកទៅកាន់ជប៉ុននិងកូរ៉េខាងត្បូងដើម្បីពិភាក្សាអំពីបញ្ហានៅឧបទ្វីកូរ៉េ


បេសកជនពិសេសអាមេរិកទៅកាន់ជប៉ុននិងកូរ៉េខាងត្បូងដើម្បីពិភាក្សាអំពីបញ្ហានៅឧបទ្វីកូរ៉េ - ảnh 1
បេសកជនពិសេសអាមេរិកទៅកាន់ជប៉ុននិងកូរ៉េខាងត្បូងដើម្បីពិភាក្សាអំពីបញ្ហានៅឧបទ្វីកូរ៉េ (VNA)

(VOVworld) – នាថ្ងៃទី ៦ តុលា មជ្ឈដ្ឋានមន្ត្រីអាមេរិកបានឲ្យដឹងថា៖
 ឯកអគ្គរដ្ឋទូត នៃប្រទេសនេះប្រចាំនៅ អ.ស.ប. លោកស្រី Samantha
 Power បានអញ្ជើញទៅ បំពេញទស្សនកិច្ចនៅជប៉ុននិងកូរ៉េខាងត្បូង
ដើម្បីពិភាក្សាជាមួយសម្ព័ន្ធមិត្តទាំងពីរនេះក្នុងកាលទេសៈបណ្ដាការច
រចារនៅ អ.ស.ប. ស្តីពីបទដាក់ទណ្ឌកម្មថ្មីតម្រង់ទៅលើប្រទេសករ៉េខាង
ជើងកំពុងពន្លឿន។ ក្នុងសេចក្តីប្រកាសមួយ អង្គទូតអាមេរិកប្រចាំ
នៅ អ.ស.ប. បានឲ្យដឹងថា៖ ឯកអគ្គរដ្ឋទូត Power នឹងពិភាក្សាអំពី
ការខំប្រឹងប្រែងដែលកំពុងត្រូវបានអនុវត្តនាបច្ចុប្បន្នសំដៅតបត
វិញការគំរាមកំហែងដ៏ធ្ងន់ធ្ងរចំពោះសន្តិសុខស្ថិរភាពក្នុងតំបន់ដោយ
កម្មវិធីនុយក្លេអ៊ែរនិងកាំជ្រួចរបស់ព្យុងយ៉ាងឲ្យមានប្រសិទ្ធភាព៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ