|
កងកម្លាំងស្មោះត្រង់ជាមួយរដ្ឋាភិបាលចម្រុះជាតិលីប៊ីនៅទីក្រុង Sirte កាលពីថ្ងៃទី៨ ធ្នូ
(រូបថត៖AFP/TTXVN) |
(VOVworld) - បេសកជនពិសេសអ.ស.បទទួលបន្ទុកបញ្ហាលីប៊ីលោក Martin
Kobler នាថ្ងៃទី១៨ ធ្នូ បានឡើងសម្លេងអំពាវនាវឲ្យការផ្សះផ្សាជាតិនិងឯកភាព កង
កម្លាំងសន្តិសុខនៅប្រទេសអាហ្វ្រិកខាងជើងនេះ ក្រោយពីកងទ័ពរដ្ឋាភិបាល
ដណ្ដើមយកវិញនូវទីក្រុងសមុទ្រ Sirte ពីអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស។
លោក Martin Kobler វាយតំលៃថា ការរំដោះទីក្រុង Sirte ជាការបោះជំហានសំខាន់
ដែលរួមចំណែកក្នុងការលុបបំបាត់លទ្ធិភេរវកម្មនៅលីប៊ី។មន្ត្រីអ.ស.បរូបនេះបាន
អំពាវនាវឲ្យប្រជាជនលីប៊ីក្ដាប់ជាប់ឱកាសដ៏ល្អនេះដើម្បីជំរុញការផ្សះផ្សាជាតិ៕