បេសកជនអ.ស.បមានសុទិដ្ឋិនិយមក្រោយពីជំនួនដំបូងជាមួយភាគីនានានៅស៊ីរី

(VOVWORLD) - បេសកជនពិសេសអ.ស.បទទួលបន្ទុកបញ្ហាស៊ីរីលោក Staffan de Mistura បានជួបសន្ទនាលើកដំបូងជាមួយប្រធានក្រុមចរចារបស់រដ្ឋាភិបាលស៊ីរី ឯកអគ្គ រដ្ឋទូតលោក Bashaar Ja’afarri នាថ្ងៃទី២៩ វិច្ឆិកា នៅទីក្រុងហ្សឺណែវ ប្រទេស ស្វីស។ 
បេសកជនអ.ស.បមានសុទិដ្ឋិនិយមក្រោយពីជំនួនដំបូងជាមួយភាគីនានានៅស៊ីរី - ảnh 1ទិដ្ឋភាពនៃជំនួបរវាងបេសកជនពិសេសលោក Staffan de Mistura ជាមួយតំណាងភាគីប្រឆាំងនៅស៊ីរីនាថ្ងៃទី២៩ វិច្ឆិកា (រូបថត៖ Xinhua/TTXVN) 

លោក Mistura វាយតំលៃថា ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាស វិជ្ជមាន ស្ថាបនានិងជំនាញ។ ក្រោយនោះ លោក Mistura ក៏បានជួបសន្ទនាជា មួយតំណាងភាគីប្រឆាំងផងដែរ។

        បេសកជនពិសេសអ.ស.បឲ្យដឹងថា ជំនួបដាច់ដោយឡែករវាងលោកជា មួយភាគីនានានៅស៊ីរីអាចអូសបន្លាយរហូតដល់លសប្ដាហ៍ក្រោយ ព្រមទាំង សង្កត់ធ្ងន់ថា នេះជាពេលវេលាដើម្បីប្រមូលផ្ដុំឆ្ពោះទៅការរីកចម្រើនជាពិតប្រាកដ ក្នុងដំណើរការនយោបាយនៅស៊ីរី ដើម្បីផលប្រយោជន៍របស់ប្រជាជនស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ