ប៉ុស្តិ៍ការពារព្រំដែនចំនួន ១២ នៅខេត្ត Cao Bang ខេត្ត Ha Giang ជួបធ្វើការជាមួយសាខាគ្រប់គ្រងព្រំដែន Baise (ចិន)
(VOVWORLD) - ភាគីទាំងពីរបានឯកភាពពង្រឹងការយាមល្បាត និងត្រួតពិនិត្យនៅតំបន់សំខាន់ៗ ទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពសកម្មភាពចេញ-ចូលដោយខុសច្បាប់។
ប៉ុស្តិ៍ការពារព្រំដែនចំនួន ១២ នៅខេត្ត Cao Bang ខេត្ត Ha Giang ជួបធ្វើការជាមួយសាខាគ្រប់គ្រងព្រំដែន Baise (ចិន) |
កាលពីម្សិលមិញ (ថ្ងៃទី ១៨ កក្កដា) គណៈប្រតិភូមកពី ប៉ុស្តិ៍ការពារព្រំដែនចំនួន ១២ នៃកងទ័ពការពារព្រំដែនខេត្ត Cao Bang និងខេត្ត Ha Giang បានបើកកិច្ចប្រជុំប្រចាំត្រីមាសទី ២ ឆ្នាំ ២០២៣ ជាមួយគណៈប្រតិភូសាខាគ្រប់គ្រងព្រំដែន Baise ខេត្ត Guangxi ប្រទេសចិន។
នៅទីនេះ ភាគីទាំងពីរបានឯកភាពគ្នាផ្លាស់ប្តូរព័ត៌មានជាប្រចាំ និងជូនដំណឹងអំពីសភាពការណ៍ឲ្យគ្នាទៅវិញទៅមកតាមរយៈលិខិត ទូរស័ព្ទទាន់ហេតុការណ៍ ជំនួបធ្វើការ ហើយបន្តអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវ “ឯកសារគតិយុត្តចំនួន ៣ ស្តីពីការគ្រប់គ្រងព្រំដែនគោកវៀតណាម-ចិន” ពង្រឹងការអប់រំផ្លូវច្បាប់ដល់ប្រជាពលរដ្ឋនៅតាមព្រំដែននៃភាគីនីមួយៗ ទប់ស្កាត់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ មិនឱ្យចូលរួមក្នុងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនប្រកបដោយប្រសិទ្ធភាព។ ភាគីទាំងពីរបានឯកភាពពង្រឹងការយាមល្បាត និងត្រួតពិនិត្យនៅតំបន់សំខាន់ៗ ទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពសកម្មភាពចេញ-ចូលដោយខុសច្បាប់; ចាត់វិធានការសម្របសម្រួល និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះស្ថានភាពចៃដន្យនៅព្រំដែន និងច្រកទ្វារព្រំដែន។ ត្រួតពិនិត្យយ៉ាងសកម្ម និងដោះស្រាយសកម្មភាពខុសច្បាប់ ការពារសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែនប្រកបដោយប្រសិទ្ធភាពផងដែរ៕